ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

មកវិញហើយ! តូច ខ្លឹម ខ្លាំង រដូវកាលថ្មីជាមួយប្រាក់រង្វាន់កាន់តែច្រើន អមដោយគណៈកម្មការ ពិធីករ ពិធីការិនីគួរឱ្យចាប់អារម្មណ៍ 

២០ តុលា ២០២០ | កម្សាន្ដ

តបតាមការស្នើរសុំជាបន្តបន្ទាប់របស់ មាតាបិតា អាណាព្យាបាល កុមារាកុមារី ដែលគាំទ្រ កម្មវិធី តូច ខ្លឹម ខ្លាំង រដូវកាលមុនៗ ពេលនេះ PNN បានកំពុងចាប់ផ្តើមដំណើរការ កម្មវិធី តូច ខ្លឹម ខ្លាំង រដូវកាលទី៣ហើយ ថែមទាំងបន្ថែមប្រាក់រង្វាន់កាន់តែច្រើន អមជាមួយដោយគណៈកម្មការ ពិធីករ ពិធីការិនីគួរឱ្យចាប់អារម្មណ៍ ។


តូច ខ្លឹម ខ្លាំង ដែលជាកម្មវិធីបញ្ចេញសមត្ថភាព និងទេពកោស្យរបស់កុមារា កុមារី បានកំពុងចាប់ផ្តើមរដូវកាលទី៣របស់ខ្លួន លើកញ្ចក់ទូរទស្សន៍ PNN នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ជាមួយប្រាក់រង្វាន់កាន់តែច្រើន រហូតដល់ ១,២០០,០០០ រៀល។

 


កាន់តែជាក់ទាក់ទាញជាងរដូវកាលមុនៗ តូច ខ្លឹម ខ្លាំង រដូវកាលទី៣ បានបន្ថែម ពិធីករ ពិធីការនី សម្បូរវោហាសព្ទ ពូកែកំប្លុកកំប្លែង ថែមទាំងប៉ិនប្រសព្វក្នុងការសម្របសម្រួលជាមួយកុមារា កុមារី ដែលចូលរួមលេងក្នុងកម្មវិធី។  

 

 

លើសពីនេះ ពីកម្មវិធីក៏បានសម្រិតសម្រាំងគណកម្មការថ្មីសន្លាង ពេញដោយសមត្ថភាព និងទេព្យកោសល្យខាងផ្នែកសិល្បៈ រួមទាំងចំណេះដឹង ដើម្បីផ្តល់ពិន្ទុយ៉ាងសុក្រិតដល់ប្អូនៗដែលចូលរួមលេងក្នុងកម្មវិធីនេះថែមទៀតផង។

 

អមនឹងបរិយាកាសសប្បាយរីករាយពីសំណាក់ ពិធីករ ពិធីការិនី ដ៏ស្រស់ស្អាត រដូវកាលថ្មីនៃកម្មវិធីដ៏ល្អ និងទាក់ទាញមួយនេះនឹងបន្ថែមអត្តប្រយោជន៍កាន់តែច្រើនថែមទៀតសម្រាប់កុមារា កុមារី និងយុវជននានាដែលមានសមត្ថភាព និងទេពកោសល្យ។

 


រួសរាន់ឡើង សម្រាប់ប្អូនៗកុមារាកុមារីដែលមានសមត្ថភាព មិនថា ជាជំនាញអ្វី ទេព្យកោសល្យអ្វី ឬមានដុងអ្វីពីកំណើតនោះទេ សុទ្ធសឹងអាចចូលរួមបញ្ចេញសមត្ថភាពដើម្បីដណ្តើមប្រាក់រង្វាន់ពីកម្មវិធី តូច ខ្លឹម ខ្លាំង បាន។

 


កុំឲ្យខកខានកម្មវិធីដ៏អស្ចារ្យ ដែលជាផ្លូវសម្រាប់កូនៗ ប្អូនៗរបស់លោកអ្នក មានឱកាសបង្ហាញសមត្ថភាព និងទេពកោសល្យពីកំណើតរបស់ពួកគេ។


កម្មវិធី តូច ខ្លឹម ខ្លាំង នឹងផ្ដល់ធ្វើឲ្យមាតាបិតា អាណាព្យាបាល បានដឹងពីសមត្ថភាពពិតប្រាកដរបស់កូនៗនៅពេលពួកគេឡើងវេទិកាលើកញ្ចក់ទូរទស្សន៍ ថែមទាំងមានឱកាសទទួលប្រាក់រង្វាន់ និងអត្តប្រយោជន៍ជាច្រើនទៀតត្រឡប់ទៅផ្ទះថែមទៀតផង។ 


តោះចាំដល់ពេលណាទៀត នាំកូនៗ ប្អូនៗរបស់លោកអ្នក មកបង្ហាញសមត្ថភាពក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង ដើម្បីបំពេញក្តីស្រម៉ៃដែលប្អូនៗចង់បាន។

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា  រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024