ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

GDP របស់ចិន កើនឡើង ០.៧% ក្នុងរយៈពេល ៣ត្រីមាសដំបូង

២០ តុលា ២០២០ | សេដ្ឋកិច្ច

នៅក្នុងរយៈពេល ៩ខែដើមឆ្នាំ ២០២០នេះ កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន សម្រេចបានត្រឹម ០.៧% បើប្រៀបធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយវាជាការណ៍ដ៏ល្អមួយ ដែលសកម្មភាពសេដ្ឋកិច្ចត្រលប់មករកសញ្ញាវិជ្ជមានវិញ បន្ទាប់ពីត្រូវបានញាំញី ដោយវិបត្តិមេរោគឆ្លងដ៏កាចសាហាវកូវីដ១៩។

 

 

នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន។


អ្នកនាំពាក្យការិយាល័យស្ថិតិជាតិនៃប្រទេសចិន បានគូសបញ្ជាក់ថា អំឡុងពេលប្រឈមមុខនឹង វិបត្តិមេរោគឆ្លង និងស្ថានភាពដ៏ស្មុគស្មាញនៃសេដ្ឋកិច្ចក្នុងស្រុក និងក្រៅប្រទេស អាជ្ញាធរនៅតាមតំបន់នីមួយៗ បានធ្វើការរៀបចំ និងគ្រប់គ្រងលើការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ ព្រមទំាងគ្រប់គ្រងទៅលើ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងពេលតែមួយ ទើបអាចរុញច្រានជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ឲ្យងើបឡើងវិញបាន។


តម្រូវការប្រើប្រាស់ និងការផ្គត់ផ្គង់នៅតាមទីផ្សារ មានភាពប្រសើរឡើងវិញបន្តិចម្តងៗ ហើយអត្រាមានការងារធ្វើ និងជីវភាពប្រជាពលរដ្ឋ ក៏ត្រូវបានធានា និងសេដ្ឋកិច្ចជាតិ បន្តមានស្ថេរភាពឡើងវិញ និងអាចលូតលាស់ទៅមុខ។


បើតាមការប៉ាន់ស្មានជាបឋម GDP របស់ប្រទេសចិន ក្នុងពេល ៣ត្រីមាសនេះ សរុបគឺប្រមាណ ១០ទី្រលានដុល្លារអាមេរិក កើនឡើង ០.៧% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ដោយក្នុងនោះ ត្រីមាសទី ១ ធ្លាក់ចុះ ៦.៨% ខណៈត្រីមាសទី ២ មានកំណើន ៣.២% និងត្រីមាសទី ៣ មានកំណើន ៤.៩%៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024