ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

BLACKPINK ចេញមុខសម្ពោធភាពយន្តថ្មីរបស់ខ្លួនតាមសន្និសីទអនឡាញ

១៦ តុលា ២០២០ | កម្សាន្ដ

សមាជិកក្រុមចម្រៀងនារីកូរ៉េ BLACKPINK ថ្មីៗនេះបានចេញមុខសម្ពោធភាពយន្តថ្មីរបស់ខ្លួនលើសេវាកម្ម Netflix តាមរយៈសន្និសីទអនឡាញ ដែលភាពយន្តនេះរៀបរាប់ដំណើរជីវិតពួកគេម្នាក់ៗមុនរួបរួមគ្នាក្លាយជាតារាខេប៉ុបដូចបច្ចុប្បន្ន។

 


តាមរយៈសន្និសីទអនឡាញមួយកាលពីពេលថ្មីៗ សមាជិកក្រុមចម្រៀង BLACKPINK បាននិយាយថា ភាពយន្តឯកសារ "BLACKPINK: Light Up The Sky"  បានធ្វើឲ្យខ្លួននឹកដល់អនុស្សាវរីយកាលនៅជាតារាហ្វឹកហាត់ ដោយសូម្បីតែសាមីខ្លួនក៏បានភ្លេចអនុស្សាវរីយនោះខ្លះៗផងដែរ។ លើសពីនេះ ពួកគេក៏ចង់ចែករំលែករឿងរ៉ាវក្រោយកាមេរ៉ាជាច្រើនជាមួយអ្នកគាំទ្រ តាមរយៈភាពយន្តឯកសារមួយនេះ។

 


គួរបញ្ជាក់ថាក្រុមចម្រៀងខេប៉ុបនារី BLACKPINK បានបង្កើតឡើងដោយផលិតកម្ម YG កាលពីខែសីហា ឆ្នាំ ២០១៦ ដោយរយៈពេលជាងបួនឆ្នាំមកនេះ ពួកគេបានវិវត្តន៍ខ្លួនក្លាយជាក្រុមនារីលំដាប់ពិភពលោកតាមរយៈសមិទ្ធផលអស្ចារ្យជាច្រើន ដូចជាជាប់ឈ្មោះជាក្រុមចម្រៀងខេប៉ុបនារីដំបូងគេបានសម្ដែងក្នុងកម្មវិធីតន្ត្រី Coachella (ខូចឆេលឡា) ដ៏ធំនៅសហរដ្ឋអាមេរិក និងមានបទវីដេអូចម្រៀងជាច្រើនបទមានចំនួនទស្សនាដល់១ពាន់លានដងនៅលើ YouTube។ 

 


ការចេញភាពយន្តដំបូងលើ Netflix នេះគឺស្របពេលដែលពួកគេទើបតែចេញអាល់ប៊ុមពេញលើកដំបូងដែរដែលមានចំណងជើងថា “The Album” ដោយមានការសហការជាមួយតារាអាមេរិកជាច្រើន។

 


ភាពយន្តឯកសារ "BLACKPINK: Light Up The Sky"  បានចាក់ផ្សាយលើសេវាកម្ម Netflix កាលពីថ្ងៃពុធទី១៤ ខែតុលាកន្លងទៅ៕

 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024