ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

មកដល់ពេលនេះ កំណាត់ផ្លូវប្រមាណ ២៤៥គីឡូម៉ែត្រ ក្នុងខេត្តចំនួន១៣ បានប៉ះពាល់ និងជន់លិច ដោយសារទឹកជំនន់

១៥ តុលា ២០២០ | ព័ត៌មានជាតិ

​​មកដល់ពេលនេះ ផ្លូវនៅក្នុងខេត្តចំនួន១៣ បានរងផលប៉ះពាល់ និងជន់លិច ដោយសារជំនន់ទឹកភ្លៀង ដែលមានចំនួន ៨៧ខ្សែផ្លូវ ស្មើនឹង ១៩៩កំណាត់ មានប្រវែងសរុបប្រមាណ ២៤៥គីឡូម៉ែត្រ។ នេះបើតាមការឲ្យដឹងពីឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

 

 

ជាវិធានការដោះស្រាយចំពោះមុខ នៅពេលនេះ ឯកឧត្តម បានបញ្ជាឲ្យយកគ្រឿងចក្រមកស្តារប្រឡាយបើកផ្លូវទឹកនៅតំបន់ជន់លិចខ្លាំង ហើយបើសិននៅមិនអាចគ្រប់​គ្រង​បាន អាចនឹងកាត់ផ្លូវដើម្បីរំដោះទឹកតែម្តង។

 

 

រាយការណ៍៖ អឿន ​ភារ៉ា ​ រូបភាព៖ សុខ ពិសិដ្ឋ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024