ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

មនុស្សជាង ១០០លាននាក់ចូលទស្សនាការប្រគំតន្ត្រីអនឡាញរបស់ក្រុម BTS

១២ តុលា ២០២០ | កម្សាន្ដ

ក្រុមចម្រៀងខេប៉ុបដែលមានកេរ្តិ៍ឈ្មោះល្បីពេញពិភពលោក BTS បានរៀបចំកម្មវិធីប្រគំតន្ត្រីអនឡាញមួយកាលពីថ្ងៃសៅរ៍ ដោយមានមានអ្នកគាំទ្រដល់ជាង ១០០លាននាក់បាន ចូលទស្សនា។

 


អ្នកគាំទ្រដល់ទៅជាង ១០០លាននាក់របស់ក្រុមចម្រៀងបុរស BTS បានចូលរួមទស្សនាក្នុងការប្រគំតន្ត្រីអនឡាញមួយរបស់ពួកគេដែលបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ ទី១០ ខែតុលា។

 


ការប្រគំតន្ត្រីអនឡាញមានឈ្មោះថា Maps of The Soul ON:E (ម៉េប-អហ្វ-ឌឹ-សូល-អន-អ៊ី) បានរៀបចំឡើង បន្ទាប់ពីផែនការរៀបចំការប្រគំតន្ត្រីជួបជុំអ្នកគាំទ្រផ្ទាល់របស់ក្រុមចម្រៀងមានសមាជិក ៧រូបមួយនេះត្រូវបានរំសាយចោល ដោយសារមានការរឹតលើវិធានការគម្លាតសុវត្ថិភាពពីសំណាក់រាជរដ្ឋាភិបាលកូរ៉េខាងត្បូង។ 

 


នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង មានក្រុមអ្នកគាំទ្រមួយក្រុមតូចបានជួបជុំគ្នានៅហាងកាហ្វេដែលគ្រប់គ្រងដោយអ្នកគាំទ្ររបស់ BTS ដើម្បីទស្សនាការប្រគំតន្ត្រីជាមួយគ្នា ប៉ុន្តែពួកគេបានរក្សាគម្លាតសុវត្ថិភាពរវាងគ្នា និងមានពាក់ម៉ាសការពារផងដែរ។

 


គួរបញ្ជាក់ថា ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ២០១៣ ក្រុមចម្រៀង BTS បានធ្វើឲ្យវិស័យ K-Pop កាន់តែមានប្រជាប្រិយភាពទូទាំងពិភពលោកតាមរយៈបទភ្លេងនិងក្បាច់រាំគួរឲ្យចាប់អារម្មណ៍ រួមទាំងទំនុកច្រៀង និងយុទ្ធនាការសង្គមដែលផ្ដោតលើការលើកទឹកចិត្តដល់យុវជន។

 

 

នៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខនេះពួកគេនឹងបញ្ចេញអាល់ប៊ុមចម្រៀងថ្មីមានឈ្មោះថា “Be” ដែលជាអាល់ប៊ុមចម្រៀងភាសាកូរ៉េទី ៥របស់ខ្លួន ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024