ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

បញ្ចេញវីដេអូខ្លីដំបូងសម្រាប់ភាពយន្តភាគ "WandaVision” 

២៣ កញ្ញា ២០២០ | កម្សាន្ដ

សេវាទូរទស្សន៍អនឡាញ Disney+ (ឌីសនីផ្លាស់) បានបញ្ចេញវីដេអូ Trailer ដំបូងសម្រាប់ខ្សែភាពយន្តភាគចំណងជើងថា "WandaVision” (វ៉េនដាវីសិន) ដែលជាសាច់រឿងថ្មីមួយទៀតនៃចក្រវាល MCU ឬសែស្រឡាយភាពយន្ត Avengers ។

 

ទីបំផុតវីដេអូ Trailer ដំបូងនៃភាពយន្តភាគ "WandaVision” (វ៉េនដាវីសិន) ត្រូវបានចេញផ្សាយជាផ្លូវការ ដែលជាសាច់រឿងដំបូងគេក្នុងដំណាក់កាលទី៤ នៃចក្រវាល MCU។ 

 


គួររំឭកថាសែស្រឡាយភាពយន្តក្នុងចក្រវាល MCU បានចាប់ផ្ដើមកាលពីឆ្នាំ ២០០៨ ជាមួយភាពយន្ត Iron Man (អាយរ៉នមេន) និងបញ្ចប់ទៅជាមួយភាពយន្ត Avengers: Endgame ដែលចាក់បញ្ចាំងកាលពីឆ្នាំ ២០១៩ កន្លងទៅ។ សែស្រឡាយភាពយន្តនេះ អាចរកប្រាក់ចំណូលបានរហូតដល់ជាង ២០ពាន់លានដុល្លារនៅទូទាំងពិភពលោក។

 

 

រំលឹកដែរថានៅក្នុងភាពយន្ត Avengers: Infinity War គេឃើញថាតួអង្គ Vision (វីសិន) បានស្លាប់ក្រោមកណ្ដាប់ដៃរបស់តួអង្គចិត្តអាក្រក់ Thanos (ថាណូស)។ ប៉ុន្តែក្នុងវីដេអូ Trailer ថ្មី គេឃើញថា Vision (វីសិន) បានវិលត្រឡប់វិញ បង្ហាញមុខរួមគ្នាជាមួយនឹង Scartlet Witch (ស្កាលិតវីជ) ដែលជាមិត្តស្រីរបស់ខ្លួន។ សម្រាប់ភាពយន្តភាគ "WandaVision” (វ៉េនដាវីសិន) នេះ គេនៅមិនទាន់ដឹងថានឹងមានសាច់រឿងបែបណានោះទេ ប៉ុន្តែគេដឹងថាភាពយន្តភាគនេះនឹងត្រូវចាក់បញ្ចាំងលើសេវាកម្ម Disney+ (ឌីសនីផ្លាស់) នៅខែធ្នូខាងមុខនេះ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024