ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤

អ៊ីតាលីមានអ្នកឆ្លងជំងឺកូវីដច្រើនជាង១០០០នាក់ជារៀងរាល់ថ្ងៃក្នុងរយៈពេល២០ថ្ងៃជាប់គ្នាមកនេះ

២៣ កញ្ញា ២០២០ | ព័ត៌មានអន្តរជាតិ

 

 

ប្រទេសអ៊ីតាលី មានមនុស្សច្រើនជាង១០០០នាក់បានឆ្លងជំងឺកូវីដ១៩ជារៀងរាល់ថ្ងៃក្នុងរយៈពេល២០ថ្ងៃជាប់គ្នាគិតមកដល់ត្រឹមថ្ងៃអង្គារនេះ  ខណៈតួលេខអ្នកកើតជំងឺកូវីដ១៩ បន្តកើនឡើងនៅក្នុងប្រទេសអ៊ីតាលីដែលជាប្រទេសតំបន់សហភាពអ៊ឺរ៉ុបរងគ្រោះធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩។

 

 

យោងក្រសួងសុខាភិបាលអ៊ីតាលី ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ អ៊ីតាលីមានមនុស្ស១៣៩២នាក់ ឆ្លងជំងឺកូវីដ១៩ ដែលធ្វើអោយតួលេខអ្នកកើតជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេសអ៊ីតាលីមានដល់ទៅ៣០០ ៨៩៧នាក់។

 

 

បន្ថែមលើនេះ តួលេខអ្នកស្លាប់បានកើនឡើងដល់៣៥ ៧៣៨នាក់ ក្រោយពីមានមនុស្ស១៤នាក់បន្ថែមទៀតស្លាប់។

 

 

លោកRoberto Speranza រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីតាលី បានព្រមានថា វីរុសនឹងនៅតែជាបញ្ហាធ្ងន់ធ្ងរសម្រាប់ប្រទេសអ៊ីតាលីនៅប៉ុន្មានខែខាងមុខជាបន្តទៀត ហើយជាមួយគ្នារដ្ឋមន្ត្រីរូបនេះ បានសច្ចានឹងពង្រឹងការធ្វើតេស្តរកវីរុសជំងឺកូវីដ១៩ និងស្វែងរកការកាត់បន្ថយការចម្លងជំងឺកូវីដ១៩។

 

 

ស្របគ្នាដែរ លោក Speranza  បានអំពាវនាវអោយពលរដ្ឋចាក់វ៉ាក់ស៊ាំងផ្តាសាយធម្មតា ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ គិតមកដល់ពេលនេះ តួលេខពលរដ្ឋនៅ ប្រទេសអ៊ីតាលីដែលបានចាក់ថ្នាំវ៉ាក់ស៊ាំងប្រឆាំងនឹងជំងឺផ្តាសាយធម្មតានៅក្នុងតំបន់ជាច្រើនបានកើនឡើងចំនួន៧០ភាគរយ បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024