ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

សមត្ថកិច្ចខណ្ឌចំការមនបានឃាត់ខ្លួនក្រុមក្មេងទំនើងមួយក្រុមបង្កភាពអនាធិបតេយ្យក្នុងបរិវេនទីក្រុងកោះពេជ្រ

២៣ កញ្ញា ២០២០ | ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌចំការមន បានអោយដឹងថា យុវជនមួយក្រុមមានគ្នាប្រហែល១០នាក់ ជិះម៉ូតូ៧-៨គ្រឿង វាយតប់គ្នា លើមហាវិថីព្រះនរោត្តម ម្ដុំស្ថានទូតថៃ ដោយសង្ស័យថា ជាក្រុមក្មេងទំនើងបង្កភាពអសន្តិសុខ អនាធិបតេយ្យ កម្លាំងនគរបាលខណ្ឌចំការមន ក៏ហៅឱ្យពួកគេឈប់ម៉ូតូដើម្បីសួរនាំ តែពួកគេមិនឈប់ បែរជាជិះម៉ូតូប្រដេញគ្នា ពេញផ្លូវរហូតចូលទៅដល់ក្នុងទីក្រុងកោះពេជ្រ សមត្ថកិច្ចក៏ឃាត់ខ្លួនបាន ៥នាក់ ចំណែក ៤នាក់ទៀតបានរត់គេចខ្លួនផុតពីសំណាញ់សន្តិសុខ។

 

 

ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២០ ចាប់តាំងពីនៅម្ដុំស្ថានទូតថៃរហូតដល់ក្នុងបរិវេនមជ្ឈមណ្ឌលកោះពេជ្រ ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ , សមត្ថកិច្ចដកហូតម៉ូតូបាន ៤គ្រឿង។ 

 

 

បច្ចុប្បន្នយុវជនប្រុស-ស្រីទាំង៥នាក់ កំពុងស្ថិតក្នុងការសាកសួរសាវតារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន ៕

អត្ថបទ និងរូបភាព ៖ ទុយ ម៉ែន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024