ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

សហរដ្ឋអាមេរិកដោតទង់ជាតិនៅទីក្រុងវ៉ាស៊ីនតោនតំណាងអោយអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន២សែននាក់

២៣ កញ្ញា ២០២០ | ព័ត៌មានអន្តរជាតិ

 

 

សមាជិកនៃគម្រោងរំលឹកដល់ជនរងគ្រោះជំងឺកូវីដ១៩ បានដោតទង់ជាតិអាមេរិកកាំងចំនួន២ម៉ឺនដើម នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃអង្គារ ដើម្បីរំលឹកទៅដល់ជនរងគ្រោះជំងឺកូវីដ១៩ ខណៈតួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩​នៅសហរដ្ឋអាមេរិកមានដល់ទៅជាង២សែននាក់ទៅហើយ។

 

ទង់ជាតិតូចៗចំនួន២ម៉ឺនដើមត្រូវបានគេដោយគ្របដណ្តប់នៅពេញផ្ទៃដីនៅ National Mall នៅព្រឹកថ្ងៃអង្គារ ហើយទង់ជាតិទាំងអស់នឹងស្ថិតនៅក្នុងទីតាំងនេះរហូតដល់ល្ងាចថ្ងៃពុធ។

 

ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi  បានថ្លែងនៅចំពោះមុខទង់ជាតិថា ទង់ជាតិទាំងនេះមិនមែនត្រឹមតែតំណាងអោយអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ទេ ប៉ុន្តែសមាជិកគ្រួសាររបស់ជនរងគ្រោះ និងការទទួលរងទុក្ខ។

 


សហរដ្ឋអាមេរិកគិតជាមធ្យមក្នុងប្រចាំសប្តាហ៍ នៅពេលបច្ចុប្បន្ននេះ បានបាត់បង់ជីវិតមនុស្សប្រហែល៨០០នាក់ជារៀងរាល់ថ្ងៃ ដោយសារជំងឺកូវីដ១៩។​នេះបើយោងតាមសារព័ត៌មានរ៉យទ័រ។ តួលេខនេះ បង្ហាញថា ជាតួលេខធ្លាក់ចុះបើធៀបនឹងកម្រិតបាត់បង់ជីវិតមនុស្សច្រើនបំផុតដល់ទៅ២៨០៦នាក់ដែលបានកត់ត្រានៅថ្ងៃទី១៥មេសា។

 


គិតមកដល់ថ្ងៃពុធនេះ សហរដ្ឋអាមេរិកមានមនុស្ស៦លាន៨សែន៩ម៉ឺន៥ពាន់៦៨៥នាក់កើតជំងឺកូវីដ១៩ ខណៈដែលមានមនុស្ស២សែន៧៦៨នាក់បានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024