ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

តារា TikTok អាមេរិកភ័យព្រួយរឿងបាត់ចំណូល ក្រោយការព្រមានបិទកម្មវិធីនេះ

២២ កញ្ញា ២០២០ | កម្សាន្ដ

រដ្ឋាភិបាលលោកដូណាល់ត្រាំបានប្រកាសអំពីការបិទកម្មវិធី TikTok ចាប់ពីយប់ថ្ងៃទី២០ ខែកញ្ញា ជាហេតុធ្វើឲ្យបុគ្គលល្បីៗលើបណ្ដាញសង្គមនេះបាននាំគ្នាបង្ហាញការព្រួយបារម្ភ និងមិនពេញចិត្តកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ រដ្ឋាភិបាលលោកដូណាល់ត្រាំ បានប្រកាសថានឹងបិទកម្មវិធី  TikTok មិនឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកចាប់ពីយប់ថ្ងៃទី២០ ខែកញ្ញាតទៅ ជុំវិញការព្រួយបារម្ភលើសន្តិសុខជាតិ ដែលមានន័យថាអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកនឹងមិនអាចទាញយកកម្មវិធីនេះមកប្រើបានតទៀតនោះទេ ។

 


ការប្រកាសអំពីការបិទនេះ ធ្វើឲ្យតារា TikTok ជាច្រើនរូបនៅសហរដ្ឋអាមេរិក ដូចជា Colie Nuanez (ខូលី នូណេស) និង Karysn Foys (ខារីសិន ហ្វយស៍) ជាដើម បានសម្ដែងការមិនពេញចិត្ត ដោយសារតែ TikTok គឺជាប្រភពចំណូលដ៏ធំមួយរបស់ពួកគេ ហើយទម្រាំសាងកេរ្តិ៍ឈ្មោះឲ្យបានល្បីល្បាញគឺមិនមែនងាយនោះឡើយ។

 

 


យ៉ាងណាក្ដី កាលពីថ្ងៃសៅរ៍កន្លងទៅលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថាកម្មវិធី TikTok នឹងអាចបន្តប្រតិបត្តិការបានតទៀតនៅសហរដ្ឋអាមេរិក ក្រោយពីមានកិច្ចព្រមព្រៀងជួញដូរជាមួយក្រុមហ៊ុន Oracle (អូរ៉េខល) និងក្រុមហ៊ុន Walmart (វ៉លម៉ាត) របស់អាមេរិករួចមក។ គួរបញ្ជាក់ថាកម្មវិធី TikTok នៅសហរដ្ឋអាមេរិក មានអ្នកប្រើប្រាស់ ១០០លាននាក់ ដែលអ្នកប្រើប្រាស់ភាគច្រើនគឺជាយុវជនក្មេងៗ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024