ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

Taylor Swift វិលត្រឡប់ទៅពិភពដើមរបស់ខ្លួនជាថ្មី ក្រោយបាត់មុខ ៧ឆ្នាំ

២២ កញ្ញា ២០២០ | កម្សាន្ដ

តារាចម្រៀងអាមេរិកនាង Taylor Swift បានឡើងសម្ដែងផ្ទាល់ជាថ្មីម្ដងទៀតលើឆាកកម្មវិធីពានរង្វាន់តន្ត្រី Country ឈ្មោះ Academy of Country Music Awards ក្រោយពីបាត់វត្តមានពីកម្មវិធីពានរង្វាន់នេះអស់រយៈពេល ៧ឆ្នាំរួចមក។

 

តារាចម្រៀងអាមេរិក Taylor Swift ថ្មីៗនេះបានឡើងសម្ដែងក្នុងកម្មវិធីពានរង្វាន់ Academy of Country Music Awards ជាកម្មវិធីចែកពានរង្វាន់ដល់បទចម្រៀងបែប Country ដែលជាចង្វាក់ចម្រៀងធ្វើឲ្យតារាវ័យ ៣០ឆ្នាំរូបនេះមានឈ្មោះល្បី មុនបែរមកច្រៀងចម្រៀង Pop ដូចបច្ចុប្បន្ន។

 


ក្រៅពី Taylor Swift ដែលបានឡើងសម្ដែងបទ "Betty" កម្មវិធី  Academy of Country Music Awards កាលពីសប្ដាហ៍កន្លងទៅ ក៏មានការចូលរួមពីសំណាក់តារាចម្រៀង Country ល្បីៗឈ្មោះជាច្រើនទៀតផងដែរ។ 

 


កម្មវិធីឆ្នាំនេះដែរ បានកើតមានរឿងចម្លែកមិនធ្លាប់ជួបប្រទះពីមុនមក ដោយពានសិល្បករប្រចាំឆ្នាំមានអ្នកឈ្នះដល់ទៅពីររូបឯណោះ គឺមានតារាចម្រៀង Carrie Underwood (ឃេរី អាន់ឌឺវូដ) និងតារាចម្រៀង Thomas Rhett (ថូម៉ាស់ រ៉េត) ជាម្ចាស់ពាន។

 


កម្មវិធី Academy of Country Music Awards លើកទី ៥៥ បានចាក់ផ្សាយបន្តផ្ទាល់ពីសាលមួយកន្លែងក្នុងទីក្រុង Nashville (ណាស្សវីល) ដែលមិនមានទស្សនិកជនចូលរួមទស្សនាផ្ទាល់នោះឡើយ។ នេះក៏ដោយសារតែការផ្ទុះជំងឺកូវីដ១៩៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024