ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ដួង ម៉ានិច និងយូប៊ីន ចាប់ដៃគ្នាគ្រងតំណែងតួអង្គធំទាំងពីរនាក់ នៅក្នុងរឿងភាគថ្មីរបស់ភីអិនអិន

២១ កញ្ញា ២០២០ | កម្សាន្ដ

ខ្សែភាពយន្តភាគខ្មែរដ៏ថ្មី​សន្លាង​មួយទៀតហើយ ដែលនឹងជិតរំកិលខ្លួនមកបង្ហាញនៅលើកញ្ចក់​ទូរទស្សន៍ភីអិនអិន ជាមួយនឹងសាច់រឿងប្លែក អមដោយ​តារាសម្តែងល្បីៗជាច្រើនដួង។ «ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ» ដែលជាចំណងដៃថ្មី បន្ទាប់ពីរឿងភាគខ្មែរ អ្នកទីបី ត្រូវបានបញ្ចប់ទៅ ហើយក្នុងនោះ ទស្សនិកជន ក៏នឹងបានផ្លាស់ប្តូរអារម្មណ៍ ក៏ដូចជាចំណីចក្ខុ ពីសាច់រឿងបែបសម័យ មកជាបុរាណវិញម្តង។

 

 


ទន្ទឹមនឹងការនាំយកនូវ ភាពយន្តភាគបុរាណខ្មែរនេះដែរ អ្វីដែលកាន់តែអង្រួន​បេះដូងទស្សនិកជន ហ្វេនៗទាំងអស់ឲ្យមានការភ្ញាក់ផ្អើល​នោះ គឺនឹងមានវត្តមានសម្តែងតួអង្គធំពីរដួង គឺ កញ្ញា ដួង ម៉ានិច និងកញ្ញា យូ ប៊ីន ដែលពួកគេនឹងចាប់ដៃគ្នា សម្តែងរួមគ្នានៅក្នុងរឿងនេះតែម្តង។ នាង កុល អ្នកបម្រើនៅក្នុងផ្ទះរបស់លោកចក្រី ដែលសម្តែងដោយកញ្ញា ដួង ម៉ានិច ហើយក៏ជាតួអង្គយ៉ាងសំខាន់ក្នុងការធ្វើឲ្យផ្ទៃរឿងទាំងមូលបង្កើតនូវចំណងបញ្ហា រហូតឆ្លងជាតិ។ ចំណែកឯ កញ្ញា យូប៊ីន តម្រូវដើរតួសម្តែង ជាតួអង្គ នាងនាថ ដែលជាកូនស្រីរបស់លោកចក្រី ជានារីដែលមានរូបសម្រស់ស្រស់​សោភា។ រវាង តួអង្គ នាងកុល និង នាងនាថ គឺជាតួអង្គដែលពោរពេញ​ដោយគំនុំ ការសងសឹក ដែលគ្រួសាររបស់នាងនាថធ្វើមកលើ នាង​កុល។

 

 

 

មួយវិញទៀតដែរ ខ្សែភាពយន្តភាពភាគនេះ មិនត្រឹមតែជាការបង្ហាញ​នូវសម័យកាលបុរាណតែមួយសម័យកាលនោះទេ ក្នុងនោះ គឺមានដល់ទៅពីរសម័យកាល​ឯណោះ ( សម័យកាលឧត្តុង្គ និងសម័យកាលអាណានិគមបារាំង)។ មិនត្រឹមតែ​ប៉ុណ្ណោះ ថែមទាំងបង្ហាញពីការរស់នៅ និងបរិបទក្នុងសម័យ​កាលនោះផងដែរ ដើម្បីរំលឹកនូវជីវវភាពរស់នៅរបស់ប្រជារាស្ត្រខ្មែរ ដែលមានកេរ្តិ៍ឈ្មោះ និងភាពថ្លៃថ្នូរតាំងពីដើម រហូតដល់សម័យបច្ចុប្បន្ន។ 


យ៉ាងណាមិញ ដើម្បីចង់ដឹងថា តើការសម្តែងរបស់ តារាដែលជាអាយដលទាំងពីរ កញ្ញា ដួង ម៉ានិច និងកញ្ញា យូប៊ីន នឹងសម្តែងជូនទស្សនិកជន ល្អមើល ជក់ចិត្តយ៉ាងណានោះ សូមរង់ចាំទស្សនានៅក្នុងសាច់រឿង« ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ» ដែលនឹងមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍​ភីអិនអិន ក្នុងពេលឆាប់ៗនេះ៕

 

 


សូមទស្សនាវីដេអូខ្លីខាងក្រោម៖ 

 

 

 

ដោយ៖ សិរីរដ្ឋ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024