ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ប្រជាពលរដ្ឋ អ៊ីស្រាអែល ធ្វើការតវ៉ា​ប្រចាំសប្ដាហ៍ ប្រឆាំងនាយករដ្ឋមន្ត្រី អ៊ីស្រាអែល

២១ កញ្ញា ២០២០ | ព័ត៌មានអន្តរជាតិ

ប្រជាពលរដ្ឋ អ៊ីស្រាអែល រាប់ពាន់នាក់បានធ្វើការតវ៉ា​ប្រឆាំងនាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ នៅក្នុងទីក្រុង ហ្សេរុយសាឡឹម កាលពីថ្ងៃអាទិត្យ។ ការតវ៉ានេះ​បានកើតឡើងបន្ទាប់​ពី​វិធានការបិទទ្វារ​ទូទាំងប្រទេសជាលើកទី២ ដើម្បីទប់ទល់នឹង​ការរាលដាលជំងឺខូវីដ ១៩ ដែលនឹង​មានរយៈពេលយ៉ាង​តិច ៣ សប្ដាហ៍ ដោយតម្រូវ​ឲ្យពលរដ្ឋ អ៊ីស្រាអែល ធ្វើដំណើរចេញពីផ្ទះ​ចម្ងាយតែ ១០០០ ម៉ែត្រ ប៉ុន្តែក៏មាន​ករណីលើក​លែងខ្លះទៀត​ដែរ​។

 


ប្រជាពលរដ្ឋ អ៊ីស្រាអែល ជាច្រើនបានចោទលោក នេតាន់យ៉ាហ៊ូ និងមន្ត្រីពាក់ព័ន្ធ​របស់លោកថា មិនបានដោះស្រាយ​ជំងឺឆ្លងនេះឲ្យ​បាន​ទូលំទូលាយ និងមានភាព​យឺតយ៉ាវក្នុងការឆ្លើយ​តបចំពោះការកើន​ឡើងថ្មីនៃករណីឆ្លងជំងឺនេះ​។ ហ្វូងអ្នកតវ៉ា​បានប្រមូលផ្ដុំគ្នានៅ​ខាងក្រៅ​ផ្ទះរបស់លោក នេតាន់យ៉ាហ៊ូ ដោយអ្នកខ្លះផ្លុំ​កញ្ចែ អ្នកខ្លះទៀតគ្រវីទង់ជាតិ​និងបដាផ្សេងៗដោយ​អំពាវនាវឲ្យនាយករដ្ឋមន្ត្រី​ចុះចេញពីតំណែង ខណៈដែលអ្នកខ្លះទៀត​បានជួបជុំគ្នានៅ​លើស្ពាន និងផ្លូវរង្វង់មូលនៅ​តាមទីក្រុងនៅទូទាំង​ប្រទេស អ៊ីស្រាអែល​។

 

 

 


ប្រទេស អ៊ីស្រាអែល បានរាយការណ៍ពី​ករណីឆ្លងជំងឺខូវីដ ១៩ សរុបចំនួន​ជិត ១៨៧ ៣៩៦ នាក់ ក្នុងនោះស្លាប់ចំនួន​ជាង ១ ២៣៦ នាក់​នៅក្នុងចំណោមប្រជាជន​សរុបចំនួន ៩ លាន​នាក់ ដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេស​នេះធ្លាក់ចុះ​និងធ្វើឲ្យអត្រាគ្មាន​ការងារធ្វើកើន​ឡើងជាង ២០ ភាគ​៕

 

ប្រែ​សម្រួល​៖ SN

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024