ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

នាយករដ្ឋមន្ត្រីថ្មីជប៉ុនលោកSugaនិងលោកTrumpពិភាក្សាជាលើកដំបូងតាមទូរស័ព្ទ

២១ កញ្ញា ២០២០ | ព័ត៌មានអន្តរជាតិ

លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga បាននិយាយថា លោក និង​លោក Donald Trump ប្រធានាធិបតីអាមេរិក បានជួបពិភាក្សាគ្នាជាលើកដំបូងតាមរយៈទូរស័ព្ទកាលពីថ្ងៃអាទិត្យ។ នេះជាជំនួបពិភាក្សារវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោកSuga ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន។


លោក Suga ​កាលពីថ្ងៃពុធសប្តាហ៍មុន បានក្លាយជាមេដឹកនាំថ្មីទី១របស់ប្រទេសជប៉ុនក្នុងរយៈពេលជិត៨ឆ្នាំ បន្តតំណែងជំនួសអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ដែលលាឈប់ដោយសារបញ្ហាសុខភាព។  លោក Abe មានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយប្រធានាធិបតីអាមេរិកលោក Trump។ មេដឹកនាំទាំងពីរនេះ លេងហ្គោលជាមួយគ្នា ហើយមានកិច្ច សន្ទនាតាមទូរស័ព្ទ និងមានកិច្ចពិភាក្សាជាមួយគ្នាជាញឹកញាប់។

 

សម្រាប់លោកSuga នាយករដ្ឋមន្ត្រីជប៉ុនថ្មី ក្រោយជំនួបជាមួយលោក Trump លោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ «ខ្ញុំប្រាប់គាត់(លោក Trump) សម្ព័ន្ធមិត្តជប៉ុនអាមេរិកជាមូលដ្ឋាននៃស្ថេរភាព និងសន្តិភាពក្នុងតំបន់»។ «យើងព្រមព្រៀងគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធិ»។ លោកSuga បន្ថែម។​

 

ជាមួយគ្នាលោកប្រធានាធិបតីអាមេរិក ចង់អោយលោកSuga ទូរស័ព្ទទៅលោកគ្រប់ពេលក្នុងពេល២៤ម៉ោង ប្រសិនបើមានអ្វីកើតឡើង។

 

ក្នុងរយៈពេលកិច្ចសន្ទនាតាមទូរស័ព្ទ២៥នាទី លោកTrump និងលោកSuga បានផ្លាស់ប្តូរទស្សនៈយោបល់ទៅលើបញ្ហាប្រទេសចិន ។ នេះបើតាមការអោយដឹងពីមន្ត្រីជប៉ុនលោកManabu Sakai ថ្លែងក្នុងសន្និសិទសារព័ត៌មាន ប៉ុន្តែមន្ត្រីជប៉ុនរូបនេះមិនបានអធិប្បាយលំអិតឡើយ។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024