ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ប៉ូលិស ឥណ្ឌា ចាប់ខ្លួនអ្នកកាសែត​ក្នុងស្រុក ​ក្រោមបទចោទ​បញ្ជូន «ព័ត៌មានសម្ងាត់»ឲ្យប្រទេស​ចិន

២១ កញ្ញា ២០២០ | ព័ត៌មានអន្តរជាតិ

ប៉ូលិសនៅទីក្រុង ដែលី ប្រទេស ឥណ្ឌា បាននិយាយថា អ្នកកាសែតឈ្មោះ រ៉ាជីវ សាម៉ា អាយុ ៦១ ឆ្នាំត្រូវបាន​ចាប់ខ្លួននៅដើម​សប្ដាហ៍នេះ ហើយមន្ត្រីប៉ូលិសបាន​រឹបអូសយកឯកសារ​សម្ងាត់មួយចំនួនពី​ក្នុងផ្ទះរបស់​អ្នកកាសែតរូបនេះ​ដែលពាក់ព័ន្ធនឹង​នាយកដ្ឋានការពារជាតិ​នៅប្រទេស ឥណ្ឌា។

 

 

ស្ត្រីជនជាតិ​ចិនម្នាក់ និងដៃគូជាជនជាតិ​នេប៉ាល់ របស់នាងម្នាក់ទៀត ក៏ត្រូវបានចាប់ខ្លួន​ចំពោះផ្គត់ផ្គង់​ឲ្យលោក សាម៉ា ជាមួយ «ទឹកប្រាក់ជាច្រើន» ចំពោះ «ការលួចផ្ញើព័ត៌មាន​ទៅឲ្យមន្ត្រីចារកម្មរបស់​ប្រទេសចិន​»​។

 

 


លោក សានជីវ គូម៉ា យ៉ាដាវ ស្នងការប៉ូលិសរងនៅទីក្រុង ដែលី បានប្រាប់អ្នកកាសែតថា ប៉ូលិសបានស៊ើប​អង្កេតដឹងថា អ្នកកាសែត​រូបនេះបានទាក់ទងជាមួយ​មន្ត្រីចារកម្មចិនដោយបាន​សន្យាថា នឹងលួចផ្ញើព័ត៌មានការពារជាតិ​សំខាន់ៗទៅឲ្យមន្ត្រីចារកម្ម​របស់ចិន​។

 

 


ការចាប់ខ្លួននេះ​បានធ្វើ​ឡើងនៅចំពេល​មានភាពតានតឹងខ្លាំង​រវាងភាគីឥណ្ឌា និងភាគីចិន នៅព្រំដែនរួមគ្នា​នៅតំបន់ភ្នំហេមពាន្ត ហើយទំនាក់ទំនងរវាងភាគី​ទាំង២​នេះបានធ្លាក់ចុះយ៉ាងខ្លាំង​តាំងពីមានការប៉ះទង្គិចគ្​នាកាលពីខែមិថុនា ដែលឥណ្ឌានិយាយថា បានសម្លាប់ទាហានរបស់​ខ្លួនចំនួន ២០ នាក់៕

 

ប្រែ​សម្រួល​៖ SN

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024