A PHP Error was encountered

Severity: Warning

Message: session_start(): Failed to initialize storage module: user (path: /home/www/news.pnn.com.kh/system/cache)

Filename: Session/Session.php

Line Number: 143

Backtrace:

File: /home/www/news.pnn.com.kh/application/core/MY_Controller.php
Line: 16
Function: __construct

File: /home/www/news.pnn.com.kh/application/controllers/publics/News.php
Line: 7
Function: __construct

File: /home/www/news.pnn.com.kh/index.php
Line: 292
Function: require_once

ពឹង ច័ន្ទបូណ៌មី អតីត Mister United Continent 2018 តម្លៃខ្លួនកាន់តែឡើងថ្លៃ | PNN ព័ត៌មាន

ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ពឹង ច័ន្ទបូណ៌មី អតីត Mister United Continent 2018 តម្លៃខ្លួនកាន់តែឡើងថ្លៃ

១៦ កញ្ញា ២០២០ | កម្សាន្ដ

ស្របពេលតារាសម្តែងជាច្រើនកំពុងបាត់បង់ប្រាក់ចំណូលក្នុងអំឡុងជំងឺ កូវីដ ១៩ តែសម្រាប់តារាសម្តែងលោក ពឹង ច័ន្ទបូណ៌មី  បែរជាមានសំណាងល្អទទួលថតរឿងជាបន្តបន្ទាប់ ព្រមទាំងទទួលបានតម្លៃខ្លួនខ្ពស់មិនធម្មតា ។ 


ចាប់តាំងពីប្រឹងហាត់ប្រាណយកសាច់ដុំ និងមានរូបរាងសង្ហារមកបានធ្វើឱ្យ អតីតបុរសឯក Mister United Continent 2018 លោក ពឹង ច័ន្ទបូណ៌មី  ហៅ ស័ក្តិ មានឱកាសទទួលតំណែងតួឯកស្ទើរតែគ្រប់ រឿង រហូតធ្វើឱ្យតម្លៃខ្លួនលោកឡើងខ្ពស់ បើប្រៀបធៀបនិងមិត្តរួមជំនាន់ ។


ភាគច្រើនទស្សនិកជនមិនសូវស្គាល់ឈ្មោះពិតរបស់លោក ពឹង ច័ន្ទបូណ៌មី ទេ ដោយគេច្រើនហៅលោកថា ស័ក្តិ ឬឈ្មោះនៅក្នុងបណ្តាយសង្គម ពឹង ពុទ្ធិស័ក្តិ ។គេនៅចាំបានថា ពេលត្រឡប់មកពីទទួលមកុដ Mister United Continent 2018 នៅប្រទេស ហ្វីលីពីន ជំនួសបេក្ខជនប្រទេស ស៊ូដង់ ដែលត្រូវបានដកហូតតំណែង កាលពីឆ្នាំទៅមិញ លោក ពឹង ច័ន្ទបូណ៌មី មានរូបរាងធាត់បន្តិច តែបើប្រៀបធៀបនិងបច្ចប្បន្ននេះលោក កាន់តែសង្ហារលើសដើម ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ។


 លោក បានរៀបរាប់ប្រាប់ថា  មួយរយៈពេលនេះលោកបានខំប្រឹងហាត់ប្រាណសម្រករាង ដើម្បីឱ្យបានរាងសង្ហារនិងមានសាច់ដុំ សិចផេក ដូចជាតារាបរទេស ពីព្រោះសម័យនេះបើបណ្តោយខ្លួនឱ្យធាត់លើសទម្ងន់ មិនមានផលិតកម្មណាហៅថតឡើយ ។ 

 


ជាមួយនិងការសាងស្នាដៃតាមរយៈរឿងភាគជាច្រើននេះ កាន់តែធ្វើឱ្យលោក ពឹង ច័ន្ទបូណ៌មី លេចធ្លោឡើងថែមមួយកម្រិតទៀត ជាពិសេសពេលទៅណាមកណាគេច្រើនហៅលោកថា « ប្រុសតូច » ដែលជាឈ្មោះនៅក្នុងរឿង « ម៉ែស្អាត » ។

 

 

ពេលនេះលោក ពឹង ពុទ្ធិស័ក្តិ ក៏ទទួលបានការងារថ្មីៗជាបន្តបន្ទាប់ក្នុងតំណែងជាតួឯកផងដែរ លោកថែមទាំងបានពោលពាក្យថា ឆ្នាំថ្មីនេះ យីអ៊ុនលោកឡើងខ្លាំង ការងារក៏ច្រើន ហើយទទួលបានតម្លៃខ្លួនខ្ពស់ផងដែរ ។  

 


ថ្វីត្បិតតែតម្លៃខ្លួនរបស់លោក ពឹង ច័ន្ទបូណ៌មី  ចាប់ផ្តើមឡើងខ្ពស់ទ្វេរជាពីរក្តី តែលោកបានបន្ថែមថា ចំពោះការថតភាពយន្តដែលទាក់ទងការអប់រំឬផ្តល់អត្ថប្រយោជន៍និងជួយដល់សង្គម លោករីករាយចូលរួមជួយ ដោយមិនខ្វល់ពីតម្លៃខ្លួននោះទេ ជាក់ស្តែងកន្លងមកលោកធ្លាប់ទទួលការងារទាំងនេះ ច្រើនមកហើយ ។

 


តាមរយៈរូបរាងនិងរូបសម្រស់បុរសសង្ហារ ពឹង ច័ន្ទបូណ៌មី បានទាក់ចិត្តនារីៗជាច្រើនឱ្យបាក់ចិត្តស្រឡាញ់តែទោះជាយ៉ាងនេះក្តី បុរសសង្ហាររូបនេះបានសារភាពថា ខ្លួនមានអ្នកពិសេសហើយ ដោយកំពុងមើលចិត្តគ្នា តែរឿងថ្ងៃអនាគតនៅពុំទាន់ច្បាស់នៅឡើយទេ ៕ 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 
    

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024