ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ទស្សនាសម្រស់ Miss Grand Cambodia ក្នុងឈុតហែលទឹកស្រស់ស្អាតមិនចាញ់បរទេស !

១៦ កញ្ញា ២០២០ | កម្សាន្ដ

ធ្លាប់តែឃើញសម្រស់ Miss Grand Cambodia ទាំង ២៨រូបក្នុងឈុត សម័យ និង ប្រពៃណី ដល់ពេលស្ថិតក្នុងឈុត ហែលទឹកវិញម្តង កាន់តែប្លែកនិងជក់ចិត្តឌិតអារម្មណ៍ ។  

 

កន្លងមកទស្សនិកជនបានទស្សនា សម្រស់ Miss Grand Cambodia ទាំ ២៨ រូបក្នុងឈុតសម្លៀកបំពាក់ ប្រពៃណីរួចមកហើយ ដោយឡែកថ្ងៃនេះយើងសូមនាំអារម្មណ៍ទស្សនិកជនមកទស្សនាសម្រស់ បេក្ខ នារីទាំងនោះក្នុងឈុតសម្លៀកបំពាក់ ហែលទឹក វិញម្តងតើមានភាពខុសប្លែកពីគ្នាយ៉ាងណា ?

 

 

ស្ថិតក្នុងឈុតសម្លៀកបំពាក់ ហែលទឹក បេក្ខនារី Miss Grand Cambodia ទាំង ២៨ រូបនេះ ពិតជាស្រស់ស្អាត និងមានដងខ្លួនតូចស្រឡូកគួរឱ្យទាក់ទាញ មិនចាញ់តារាបរទេសឡើយ សូម្បីតែការដើរម៉ូដនៅលើឆាកម្នាក់ៗហាក់ដើរដោយភាពជឿជាក់ និង ទំនុកចិត្តបំផុតទៅតាមចង្វាក់ភ្លេង  រហូតធ្វើឱ្យគណកម្មការ ព្រមទាំងអ្នកទស្សនាលាន់មាត់សរសើរមិនដាច់ពិមាត់  ។ 

 

 

 

 

 

បើតាមការរៀបរាប់របស់គ្រូបង្វឹកក្នុងការដើរម៉ូដ អ្នកនាង កេសី បានឱ្យដឹងថា បេក្ខនារីទាំងអស់ បានខិតខំប្រឹងប្រែង និងបានអភិវឌ្ឍន៍ខ្លួនបានយ៉ាងល្អ មិនធ្វើឱ្យគ្រូបង្វឹកឈឺក្បាលឡើយ ទំរាំដល់ថ្ងៃប្រកួតផ្តាច់ព័ត្រ ពួកគេកាន់តែធ្វើល្អជាងនេះ ។ 


លោក អ៊ិន សុភិន អគ្គនាយកកម្មវិធី Miss Grand Cambodia បានទទួលស្គាល់ផងដែរថា វគ្គប្រលងឈុតសម្លៀកបំពាក់ហែលទឹកពិតជាទាក់ទាញខ្លាំង ពីវគ្គនេះត្រូវតម្រូវឱ្យបេក្ខនារីទាំងអស់ស្លៀកឈុតប៊ីគីនី ដែលខ្លួនស្រឡាញ់ និងដើរនៅលើឆាកយ៉ាងស្វាហាប់បំផុត ដោយគ្មានការភ្លាត់ស្នៀតសូម្បីតែបន្តិច ទាំងនេះកើតចេញពីការខំប្រឹងប្រែងរបស់ពួកគេម្នាក់ៗព្រមទាំងទទួលបានការបង្ហាត់បង្ហាញពីគ្រូដើរម៉ូដយ៉ាងជំនាញ លោកសង្ឃឹមថា បេក្ខនារីទាំងអស់នឹងកាន់តែធ្វើបានល្អនៅថ្ងៃផ្តាច់ព្រ័ត្រ ។  

 

បេក្ខនារី Miss Grand Cambodia ទាំង ២៨ រូបនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី ២៦ ខែកញ្ញា បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ ចប់  ។ ដើម្បីផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់បេក្ខនារីទាំង ២៨ រូប អ្នកគាំទ្រទាំងអស់អាចចូលរួមទស្សនាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ។ បេក្ខនារីទាំងអស់កំពុងខិតខំហ្វឹតហាត់ជាប់ជាប្រចាំ ដើម្បីដណ្តើមយកតំណែងលេខ ១ តំណាងឱ្យ កម្ពុជា ចេញទៅប្រកួតលើឆាកអន្តរជាតិ ៕  

 

 

 


អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024