ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ចិន ប្រឆាំងជំទាស់នឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស

១៦ កញ្ញា ២០២០ | ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប បានបើកកិច្ចប្រជុំជាមួយប្រធានាធិបតីចិន ដោយផ្ដោតសំខាន់លើបញ្ហាសេដ្ឋកិច្ចក្រោយសម័យកាលខូវីដ១៩។ សហភាពអឺរ៉ុបបានស្នើសុំលើចំណុចមួយចំនួនមានជាអាទិ៍ ការបើកទូលាយទីផ្សារ ការគោរពសិទ្ធិជនជាតិភាគតិច និងការបន្ធូរដៃនៅក្នុងបញ្ហាហុងកុង។សហភាពអឺរ៉ុប បានព្រលយពាក្យថា «ខ្លួនមិនអាចឲ្យប្រទេសដទៃកេងចំណេញ ឬដើរខ្សែលើនៅក្នុងការធ្វើពាណិជ្ជកម្មតទៅទៀតទេ»។

 

 

 

អាល្លឺម៉ង់ ថ្លែងថា សហភាពអឺរ៉ុបនឹងមិនចូលខ្លួនពាក់ព័ន្ធ ឬកាន់ជើងភាគីណាមួយនៅក្នុងជម្លោះរវាងប្រទេសចិន និងសហរដ្ឋអាមេរិកទេ។ នៅក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំនោះ អាល្លឺម៉ង់ និងសហភាពអឺរ៉ុបចង់ផ្ញើសារនយោបាយទៅរដ្ឋាភិបាលចិនឲ្យដឹងអំពីគោលជំហររបស់ខ្លួន។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប ថ្លែងថា អឺរ៉ុប ត្រូវការបំពេញតួនាទីជាអ្នកប្រកួតប្រជែង មិនមែនជាទីលានសម្រាប់គេប្រកួតប្រជែងទេ។ ចំណែកអាល្លឺម៉ង់ថ្លែងថា កិច្ចសហការជាមួយប្រទេសចិនត្រូវតែឈរលើគោលការណ៍ស្ដីពីការផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងគោលការណ៍ប្រកួតប្រជែងដោយស្មើភាព។

 

 

ប្រធានាធិបតីចិន មិនបានចូលរួមនៅក្នុងសន្និសីទកាសែតនោះទេ។ ប៉ុន្តែសារព័ត៌មានស៊ីនហួ ចុះផ្សាយថា ប្រធានាធិបតីចិនសូមប្រឆាំងជំទាស់នឹងការជ្រៀតជ្រែកពីសំណាក់ប្រទេសដទៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ ជាពិសេស បញ្ហាសិទ្ធិមនុស្ស។

 


«ប្រទេសចិនមិនត្រូវការឲ្យអ្នកដទៃស្ដីប្រដៅខ្លួនលើបញ្ហាសិទ្ធិមនុស្សទេ។ ប្រទេសចិនត្រៀមខ្លួនពង្រឹងកិច្ចសហការជាមួយសហភាពអឺរ៉ុប ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក» នេះជាប្រសាសន៍របស់លោក ស៊ី ជីនពីង៕

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024