ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

អាលឺម៉ង់គ្រោងនឹងទទួលយកជនចំណាកស្រុកប្រហែល១៥០០នាក់ពីតាមបណ្តាកោះប្រទេសក្រិក

១៥ កញ្ញា ២០២០ | ព័ត៌មានអន្តរជាតិ

 

 

យោងប្រភពរដ្ឋាភិបាលអាលឺម៉ង់បានអោយដឹងថា លោកស្រី Angela Merkel អធិការបតីអាលឺម៉ង់ និងលោក Horst Seehofer រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឯកភាពគ្នានឹងទទួលយកជន ចំណាកស្រុកប្រហែល១៥០០នាក់ពីបណ្តាកោះរបស់ប្រទេសក្រិក បន្ទាប់ពីកើតមានគ្រោះមហន្តរាយភ្លើងឆេះជំរុំជនភៀសខ្លួននៅប្រទេសក្រិកធ្វើអោយមនុស្សរាប់ពាន់នាក់គ្មានទីជម្រក។

 

ពលរដ្ឋច្រើនជាង១២ ០០០នាក់ ភាគច្រើនជាជនភៀសខ្លួនមកពីប្រទេសអាហ្គានីស្ថាន អាហ្វ្រិក និងប្រទេសស៊ីរី បានចាកចេញដោយគ្មានទីជម្រក និងអនាម័យត្រឹមត្រូវ ឬគ្មានអាហារ និងទឹកត្រឹមត្រូវឡើយ បន្ទាប់ពីភ្លើងឆេះជំរុំជនភៀសខ្លួនMoria  ដែលមានជនភៀសខ្លួនរស់នៅយ៉ាងកកកុញនៅកោះ Lesbos ប្រទេសក្រិកកាលពីថ្ងៃពុធសប្តាហ៍មុន។

 


មានជនភៀសខ្លួនប្រហែល៣០,០០០នាក់ រស់នៅតាមបណ្តាកោះជាច្រើនរបស់ប្រទេសក្រិក។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024