ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

តួលេខអ្នកស្លាប់ដោយសារមហន្តរាយភ្លើងឆេះព្រៃនៅអាមេរិកបានកើនឡើងដល់៣៥នាក់

១៥ កញ្ញា ២០២០ | ព័ត៌មានអន្តរជាតិ

 

 

គ្រោះមហន្តរាយភ្លើងឆេះព្រៃទ្រង់ទ្រាយធំដែលកំពុងកើតឡើងនៅសហរដ្ឋអាមេរិកចាប់តាំងពីខែសីហាមកដល់ពេលឥឡូវនេះ បានឆក់យកជីវិតមនុស្សយ៉ាងតិច៣៥នាក់ និងបានបំផ្លិច បំផ្លាញលំនៅដ្ឋានរាប់ពាន់ខ្នង និងតំបន់ជាច្រើន។ ភ្លើងឆេះព្រៃ បានរាលដាលលេបត្របាក់លើផ្ទៃដីទំហំ១,៦លានហិចតាក្នុងរដ្ឋចំនួន៣មាន រដ្ឋអូរេហ្គឹន(Oregon) រដ្ឋកាលីហ្វញ៉ា(California) និងរដ្ឋវ៉ាស៊ីនតោន(Washington)។

 


បញ្ហាភ្លើងឆេះព្រៃដែលបានកើតឡើងនៅបណ្តារដ្ឋតំបន់ភាគខាងលិចសហរដ្ឋអាមេរិក បានក្លាយជាបញ្ហាសម្រាប់ការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលបញ្ហាភ្លើងឆេះព្រៃ ត្រូវបានបេក្ខភាពតំណាងប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកចូ បៃឌិន បានហៅលោកប្រធានាធិបតីអាមេរិកដូណល ត្រាំថា «អ្នកដុតបរិយាកាស» សម្រាប់ការមិនទទួលស្គាល់បំរែបំរួលអាកាសធាតុជាមូលហេតុដែលបណ្តាលអោយមានភ្លើងឆេះព្រៃ។ ចំណែកឯលោកត្រាំវិញ បាននិយាយថា ការគ្រប់គ្រងព្រៃឈើជាគន្លឹះនៅក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃ។

 


សហរដ្ឋអាមេរិក នឹងមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសម្រាប់អណ្ណត្តិថ្មី នៅថ្ងៃទី៣វិច្ឆិកាខាងមុខដែលមាន លោក ចូ បៃឌិន  ជាតំណាងបេក្ខភាពប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ និងលោក ដូណល ត្រាំ តំណាងបេក្ខភាពប្រធានាធិបតីគណបក្សសាធារណៈរដ្ឋ។

 

 

 

 

 

 

 

រូបភាពផ្កាយរណបបង្ហាញពីភ្លើងឆេះព្រៃនៅអាមេរិក

 

រូបភាផ្កាយរណបបង្ហាញពីភ្លើងឆេះព្រៃនៅអាមេរិក

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024