ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

 សឿន ផាន់ផាភួង ផ្ដើមបើកចិត្តទទួលយកស្នេហាជាថ្មី ! 

១៥ កញ្ញា ២០២០ | កម្សាន្ដ

ស្របពេលកំពុងលេចមុខនៅក្នុងរឿងភាគ « ផ្តាព្រៃ » របស់ទូរទស្សន៍ ភីអិនអិន បានធ្វើឱ្យតារាស្រីវ័យ ៣៣ ឆ្នាំ សឿន ផាន់ផាភួង ហ៊ានបើកចិត្តទទួលស្នេហាថ្មីក្រោយពីរស់នៅជាស្រ្តីមេម៉ាយកូនមួយ អស់ពេលជាច្រើនឆ្នាំ ។ 

 


មានឈ្មោះជាមេម៉ាយកូនមួយ តែតារាសម្តែង សឿន ផាន់ផាភួង មិនបានបណ្តោយឱ្យសម្រស់ខ្លួនចាស់ទៅតាមវ័យនោះទេ ផ្ទុយទៅវិញនាងបែរជាខំប្រឹងតែងខ្លួនយ៉ាងស្រស់ស្អាតនិងសិចស៊ី ដើម្បីទទួលយកស្នេហាថ្មី ។ 

 


 
សឿន ផាន់ផាភួង កំពុងរីករាយជាមួយនិងការងារសម្តែងរបស់ខ្លួន ក្រោយពីសម្រាកអស់ពេលមួយរយៈកាលពីអំឡុងជំងឺកូវីដ ១៩ ផ្ទុះខ្លាំងពេញពិភពលោក ដោយពេលនេះនាងទទួលបានការងារថ្មីជាបន្តបន្ទាប់ ធ្វើឱ្យជីវភាពខ្លួនចាប់ផ្តើមល្អប្រសើរឡើងវិញ ។ ជាមួយគ្នានេះផងដែរយើងចាប់អារម្មណ៍ ឃើញថា សឿន ផាន់ផាភួង កាន់តែស្អាតប្លែក ថែមទាំងសិចស៊ីគួរឱ្យស្រឡាញ់ផងដែរ រហូតមានមិត្តសិល្បករជាច្រើនចំអនថា សឿន ផាន់ផាភួង កំពុងមានស្នេហាថ្មី ទើបធ្វើឱ្យជីវិតនាងស្រស់ថ្លាឡើង ។ 

 


ទោះជាយ៉ាងនេះក្តី សឿន ផាន់ផាភួង បានបញ្ជាក់ប្រាប់ថា នាងទើបតែមានវ័យជាង ៣០ ឆ្នាំប៉ុណ្ណោះ  នាងត្រូវចេះថែទាំសម្រស់ និងតុបតែងខ្លួនឱ្យបានស្អាត ទើបអាចចូលចំណោមគេចុះ បើបណ្តោយខ្លួនឱ្យចាស់ពេក ច្បាស់ជាគ្មានអ្នកហៅថតរឿងនោះទេ ។ ចំពោះរឿងស្នេហាវិញនាងក៏បើកចិត្តដើម្បីទទួលស្នេហាថ្មីផងដែរ ។ 


ក្រោយពីបានដឹងពីចរិតលក្ខណៈបុរសក្នុងក្តីស្រមៃរបស់តារាស្រី សឿន ផាន់ផាភួង រួច បុភាពបុរសទាំងឡាយអាចដាក់ស៊ីវីបាន សឿន ផាន់ផាភួង រីករាយក្នុងការទំនាក់ទំនងនិងមើលចិត្តគ្នាជាមួយដៃគូ មុននឹងដឹកដៃគ្នាចូលរោងការទៅតាមប្រពៃណី។


សូមបញ្ជាក់ថាក្រោយពីលេចមុខនៅក្នុងរឿងភាគជាបន្តបន្ទាប់ តារាសម្តែងកូនមួយ សឿន ផាន់ផាភួង កាលពីពេលថ្មីបានក្លាយទៅជាគណកម្មការផ្តល់ពិន្ទុក្នុងកម្មវិធី Miss Grand Cambodia ។

សឿន ផាន់ផាភួង បានលើកឡើងថា នេះជាលើកដំបូងហើយដែលនាងមានឱកាសបានធ្វើគណកម្មការបែបនេះ នាងជំរុញនិងលើកទឹកចិត្តដល់ Miss Grand ទាំងអស់ប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាព ដើម្បីដណ្តើមពានរង្វាន់ នៅថ្ងៃផ្តាច់ព្រ័ត្រដែលនឹងឈានមកដល់នៅក្នុងសប្តាហ៍ក្រោយ ។ ការងារថ្មីនេះធ្វើឱ្យនាងទទួលបានបទ ពិសោធថ្មីមួយបន្ថែមទៀតក្នុងជីវិត ។ 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024