ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

កុមារីវ័យ១១ឆ្នាំ ធឿន ដាលីស បន្តចេញបទចម្រៀងទាក់ទងបុណ្យភ្ជុំបិណ្ឌក្រោយស្នាដៃមុនៗទទួលការគាំទ្រខ្លាំង

១១ កញ្ញា ២០២០ | កម្សាន្ដ

បន្ទាប់ពីទទួលការគាំទ្រលើស្នាដៃមុនៗពេលនេះ កុមារីវ័យ១១ឆ្នាំ ធឿន ដាលីស បានបញ្ចេញបទចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា « ភ្ជុំនឹកស្រុក » ដែលបង្កប់ទៅដោយអត្ថន័យ ។ 


បទចម្រៀង « ភ្ជុំនឹកស្រុក » របស់កុមារី ធឿន ដាលីស កំពុងធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិក ពីព្រោះបទចម្រៀងនេះច្រៀងរៀបរាប់ពីទិដ្ឋភាបបែបស្រុកស្រែ ស្របពេញបុណ្យ ភ្ជុំបិណ្ឌ ប្រពៃណី ខ្មែរ ។

 


ទស្សនិកជនធ្លាប់បានស្គាល់កុមារី ធឿន ដាលីស តាមរយៈបទចម្រៀង « ស្មារតីគ្រូពេទ្យស្ម័គ្រចិត្តតេជោ » ដែលបានច្រៀងរៀបរាប់ពីការលើកទឹកចិត្តគ្រូពេទ្យក្នុងរដូវ កូវីដ ១៩ នាពេលកន្លងមក ដោយឡែកក្នុងរដូវបុណ្យ ភ្ជុំបិណ្ឌ ប្រពៃណី ខ្មែរ នេះ កុមារី ធឿន ដាលីស បានចេញបទចម្រៀងថ្មីមួយទៀត ដែលមានចំណងជើងថា « ភ្ជុំនឹកស្រុក » ។


តាមរយៈបទចម្រៀងនេះបង្ហាញឱ្យឃើញថា កុមារី ធឿន ដាលីស ពិតជាមានសមត្ថភាព និងទេពកោលស្យខ្ពស់ក្នុងវិស័យចម្រៀង បើទោះបីជានាងទើបតែមានវ័យ ១១ ឆ្នាំក្តី ។

 

 

កុមារីរូបនេះបានឱ្យដឹងថា នាងពិតជាសប្បាយរីករាយណាស់នៅពេលដែលបទចម្រៀងខ្លួនទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ជាក់ស្តែងក្នុងបទចម្រៀង « ភ្ជុំនឹកស្រុក » គឺជាបទចម្រៀងថ្មី ចង្វាក់រាំវង់បែបប្រពៃណី ខ្មែរ ដែលបូករួមនិងសាច់ភ្លេងប្រគុំបែប ខ្មែរ លាយឡំជាមួយតន្រ្តីសម័យ រៀបចំឡើងដោយក្រុមតន្រ្តី សុខលាភ។  ពេលច្រៀងបទនេះធ្វើឱ្យបងប្អូន នឹកស្រុក នឹកស្រែ និងចង់ជួបជុំគ្រួសារក្នុងរដូវបុណ្យ ភ្ជុំ ។  

 


កុមារី ធឿន ដាលីស រំពឹងថា បទចម្រៀងថ្មីរបស់ខ្លួននឹងទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិក ហើយឆាប់ៗខាងមុខបទមច្រៀងថ្មីៗរបស់នាងនឹងចេញជាបន្តបន្ទាប់ទៀត ។

 


កុមារី ធឿន ដាលីស ទើបតែមានវ័យ ១១ ឆ្នាំប៉ុណ្ណោះ តែនាងមានទេពកោសល្យខាងសិល្បៈចម្រៀង រហូតត្រូវបានក្រុមគ្រួសារជំរុញ និងលើកទឹកចិត្តផ្តល់ឱកាស ឱ្យនាងបានបកស្រាយ ចំរៀង ជាច្រើន ដោយបានបង្ហោះនៅលើយូធូបជាហូហែរ ។ ធឿន ដាលីស សង្ឃឹមថា រាល់ដៃរបស់ខ្លួននឹងទទួលបានការគាំទ្រពីមហាជន ៕

 

 

អត្ថបទ ៖ ម៉ា រីសា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024