ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

កម្មវិធីប្រគំតន្រ្តីពិធីបុណ្យខ្មោចអនាថានៅសិង្ហបុរី ប្រារព្ធជាលក្ខណៈអនឡាញព្រោះជំងឺកូវីដ១៩

១០ កញ្ញា ២០២០ | កម្សាន្ដ

ក្នុងរដូវកាលជំងឺកូវីដ១៩នេះ កម្មវិធីប្រគំតន្ត្រីសម្រាប់ពិធីបុណ្យខ្មោចអនាថានៅសិង្ហបុរីដែលធ្លាប់តែមានមនុស្សចូលរួមទស្សនាផ្ទាល់រាប់ពាន់នាក់នៅឆាកប្រគំតន្ត្រីនោះ នាពេលនេះបានផ្លាស់ប្ដូរមកជាការចាក់ផ្សាយផ្ទាល់តាមអនឡាញជំនួសវិញ។

 

 

កម្មវិធីប្រគំតន្ត្រីសម្រាប់ពិធីបុណ្យខ្មោចអនាថានៅប្រទេសសិង្ហបុរីនាឆ្នាំ ២០២០ នេះបានប្រព្រឹត្តទៅជាលក្ខណៈអនឡាញ ជំនួសឲ្យការចូលរួមទស្សនាផ្ទាល់ ដោយសារតែការផ្ទុះនូវជំងឺកូវីដ១៩ ដែលបានហាមឃាត់មិនឲ្យមានការជួបជុំគ្នា។

 


ពិធីបុណ្យខ្មោចអនាថាគឺជាពិធីបុណ្យមួយ ដែលអ្នកកាន់សាសនាជឿជាក់ថាព្រលឹងអ្នកដែលស្លាប់ទៅ វិលត្រឡប់មកផែនដីវិញអំឡុងខែទីប្រាំពីរនៃប្រតិទិនចន្ទគតិរបស់ចិន។ នៅសិង្ហបុរី ពិធីបុណ្យនេះតែងតែប្រារព្ធឡើងដោយមានអមនូវការប្រគំតន្ត្រីឈ្មោះថា Getai (ហ្គេតាយ) ដែលមុនផ្ទុះជំងឺកូវីដ១៩ មានមនុស្សម្នារាប់ពាន់នាក់មកទស្សនាការប្រគំតន្ត្រីនេះ។

 


ការសម្រេចចិត្តប្រើប្រាស់វិធីសាស្ត្រផ្សាយតាមរយៈអនឡាញនេះជារឿងល្អម្យ៉ាងដែរ សម្រាប់ក្រុមអ្នកសម្ដែងមួយចំនួនដែលអាចរកប្រាក់ចំណូលបានខ្លះៗ អំឡុងពេលដែលកម្មវិធីកម្សាន្តភាគច្រើនដទៃទៀតត្រូវបានរំសាយ៕

 

ប្រែសម្រួល៖ វ៉ាន់ថន
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024