ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

លោក ចេង វណ្ណា រៀបចំកម្មវិធីពិសេស ៣ក្នុងពេលតែមួយប្រមូលផ្តុំតារាល្បីៗចូលរួម ! 

១០ កញ្ញា ២០២០ | កម្សាន្ដ

លោក ចេង វណ្ណា ម្ចាស់ផលិតកម្មក្រុងពិជ័យ និងជាថៅកែហាង វីហ្រ្វេន បានរៀបចំកម្មវិធីពិសេស ៣ ក្នុងពេលតែមួយប្រមូលផ្តុំទៅដោយសិល្បករល្បីៗជាច្រើនចូលរួមអបអរសាទរ ។ 

 


សិល្បករសិល្បការីនីជាច្រើនបានតុបតែងខ្លួន និង ស្លៀកពាក់យ៉ាស្រស់ស្អាតចូលរួមនៅក្នុងពិធីជប់លៀងខួប ១៤ ឆ្នាំនៃការបើកហាង វីហ្រ្វេន កាលពីថ្ងៃទី ០៩ ខែ កញ្ញា នៅជិត ស្ពានបាឡេ ។ ជាមួយគ្នានោះផងដែរលោក ចេង វណ្ណា ក៏បានបង្ហើបពីគម្រោងនៃការដាក់បញ្ចាំងភាពយន្តរបស់ខ្លួន ក្រោយផ្អាកក្នុងរដូវ កូវីដ ១៩ ។

 

 

លោក ចេង វណ្ណា មិនត្រឹមតែជាម្ចាស់ផលិតកម្មក្រុងពិជ័យប៉ុណ្ណោះទេ លោកថែមទាំងជាអ្នករកស៊ីដ៏ជោគជ័យម្នាក់ដែលបានជួយសិល្បករជាច្រើនឱ្យមានការងារធ្វើនិងទទួលបានប្រាក់ចំណូលខ្ពស់ ជាក់ស្តែងមកទល់ពេលនេះលោកបានបើកដំណើរការហាង វីហ្រ្វេន រហូតដល់ទៅ ៤ កន្លែងផ្សេងគ្នា ក្នុងរយៈពេល ១៤ ឆ្នាំ ។ 

 


លោក ចេង វណ្ណា បានឱ្យដឹងថា ឆ្នាំនេះលោករៀបចំកម្មវិធីពិសេសជាងរាល់ឆ្នាំ ពីព្រោះឆ្នាំនេះលោករៀបចំកម្មវិធី ៣ ក្នុងពេលតែមួយ ដោយមានវត្តមានសិល្បករនិងមិត្តភក្តិជិត ២០០ នាក់ចូលរួមអបអរសាទរ ព្រមទាំងមានរៀបចំកម្មវិធីពិសេសជាច្រើនទៀតដើម្បីអបអរដល់អតិថិជនរបស់ខ្លួន ។ 

 


ជាមួយគ្នានិងការរៀបចំកម្មវិធីពិសេសនេះនេះ លោក ចេង វណ្ណា ក៏បានបង្ហើបពីគម្រោងពីការផលិតភាពយន្តរបស់ខ្លូនថា ការពិតរឿងដែលផលិតកម្មលោកបានផលិតនាពេលកន្លងមក ត្រូវដាក់បញ្ចាំងក្រោយពីរៀបចំរួចរាល់ តែដោយសារបញ្ហាជំងឺ កូវីដ ១៩ ក៏ត្រូវបានពន្យាពេល ។

 

បើតាមគម្រោងរឿងថ្មីនោះនឹងដាក់បញ្ចាំងនៅចុងឆ្នាំ ២០២០ ខាងមុខ ហើយលោកក៏មានគម្រោងកាងារជាច្រើនទៀតផងដែរ ។  


សិល្បករសិល្បការីនីដែលបានចូលរួមខួប ១៤ ឆ្នាំនៃការបើកហាង វីហ្រ្វេន ម្នាក់ៗបានសម្តែងនូវការរីករាយយ៉ាងខ្លាំងដែលបានជួបជុំគ្នា ក្រោយពីអាក់ខានជួបជុំក្នុងនាពេលកន្លងមកដោយសារជំងឺ កូវីដ ១៩ ទោះជាយ៉ាងនេះក្តី ពួកគេក៏មិនភ្លេចពីការថែទាំ សុខភាព អនាម័យ ដោយការពាក់ម៉ាស់ នៅឆ្ងាយពីគ្នា និង ឧស្សាហ៍លាងដៃជាមួយ អាល់កុល ដើម្បីការពារពីជំងឺ កូវីដ ១៩  ៕   

 

 

 

 


អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024