ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

កម្មវិធីទូរទស្សន៍របស់គ្រួសារ Kardashians នឹងបញ្ចប់ ក្រោយចាក់ផ្សាយជាង ១៤ឆ្នាំ

០៩ កញ្ញា ២០២០ | កម្សាន្ដ

កម្មវិធីទូរទស្សន៍អាមេរិកដ៏ល្បីដែលបានជួយឲ្យ Kim Kardashian និងបងប្អូនរបស់នាងឲ្យមានកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យហូលីវូដ និងជោគជ័យលើមុខជំនួញរយៈពេល ១៤មកហើយនោះ នឹងធ្វើការចាក់បញ្ចាំងវគ្គចុងក្រោយរបស់ខ្លួននាឆ្នាំ ២០២១ ខាងមុខ។

 

 

ក្រុមគ្រួសារ Kardashians (កាដាហ្សៀន) បានសម្ដែងអារម្មណ៍សោកស្ដាយដែលត្រូវនិយាយលាទៅកាន់កម្មវិធី "Keeping Up with the Kardashians (កាដាហ្សៀន)" ក្រោយពីកម្មវិធីនេះបានចាក់ផ្សាយអស់រយៈពេល ១៤ឆ្នាំ មានចំនួន ២០រដូវកាល និងមានចំនួនរាប់រយភាគផងដែរ។ គួរបញ្ជាក់ថាកម្មវិធីទូរទស្សន៍នេះ នឹងត្រូវចាក់បញ្ចាំងវគ្គចុងក្រោយនាឆ្នាំ ២០២១។

 

 

 


រយៈពេល ១៤ឆ្នាំមកនេះ កម្មវិធី "Keeping Up with the Kardashians" បានបង្ហាញអំពីពេលវេលាដ៏មានន័យជាច្រើនរបស់គ្រួសារ Kardashian ដូចជាពេលដែល Kim Kardashian (គីម កាដាហ្សៀន) រៀបអាពាហ៍ពិពាហ៍ជាមួយតារារ៉េប Kanye West (ខានយ៉េ វ៉េស) ជាដើម។


កម្មវិធីទូរទស្សន៍នេះដែរ បានជួយឲ្យ Kim Kardashian (គីម កាដាហ្សៀន) អាចបញ្ចេញលក់ម៉ាកផលិតផលថែរក្សាសម្រស់ផ្ទាល់ខ្លួន រួមជាមួយអាវរឹបរាងដែលទទួលបានការគាំទ្រខ្លាំង។ បន្ថែមពីនេះដែរវាក៏បានជួយឲ្យ Kylie Jenner ដែលជាបងប្អូន ម្ដាយតែមួយឪពុកដោយខ្លួនជាមួយ Kim Kardashian ក្លាយជាមហាសេដ្ឋីមានទឹកប្រាក់ពាន់លានដុល្លារក្នុងវ័យត្រឹម ២១ឆ្នាំប៉ុណ្ណោះ៕  

 

ប្រែសម្រួល៖ វ៉ាន់ថន
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024