ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

តារាសម្ដែងស្រីបូលីវូដម្នាក់ ត្រូវប៉ូលិសចាប់ខ្លួនពាក់ព័ន្ធមរណភាពអតីតមិត្តប្រុស

០៩ កញ្ញា ២០២០ | កម្សាន្ដ

តារាសម្ដែងបូលីវូដនាង Rhea Chakraborty (រៀ ឆាក្រា-ប-ទី) ត្រូវបានប៉ូលិសឥណ្ឌាចាប់ខ្លួនកាលពីថ្ងៃអង្គារ ដែលគេបានចោទប្រកាន់ថានាងមានជាប់ទាក់ទងនឹងការស្លាប់របស់មិត្តប្រុសខ្លួន ដែលជាតារាសម្ដែងល្បីម្នាក់ដូចគ្នា។

 


តារាសម្ដែងបូលីវូដនាង Rhea Chakraborty (រៀ ឆាក្រា-ប-ទី) ត្រូវបានទីភ្នាក់ងារកម្ចាត់គ្រឿងញៀនរបស់ប្រទេសឥណ្ឌា ចាប់ខ្លួននៅក្នុងទីក្រុងម៉ុមបៃប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារកន្លងទៅ។


តារាសម្ដែងជនជាតិឥណ្ឌារូបនេះ ត្រូវបានមន្ត្រីរបស់ទីភ្នាក់ងារកម្ចាត់គ្រឿងញៀន ធ្វើការស៊ើបអង្កេត ពីការជាប់ទាក់ទងនឹងការស្លាប់របស់មិត្តប្រុសនាង ជាតារាសម្ដែងបូលីវូដដូចគ្នាមានឈ្មោះថា Sushant Singh Rajput (ស៊ូសាន-ស៊ីង-រ៉ាច់ពុត) ដែលបានស្លាប់កាលពីថ្ងៃទី១៤ ខែមិថុនាកន្លងទៅ។

 


ការស៊ើបអង្កេតលើ នាង Rhea Chakraborty (រៀ ឆាក្រា-ប-ទី) គឺក្រោយពីក្រុមគ្រួសាររបស់ Sushant  (ស៊ូសាន) បានចោទប្រកាន់ថានាងជាអ្នកធ្វើឲ្យមិត្តប្រុសរបស់ខ្លួនស្លាប់។ គួរដឹងថាតារាសម្ដែង Sushant  Rajput (ស៊ូសាន រ៉ាច់ពុត) ដែលល្បីល្បាញខ្លាំងតាមរយៈការសម្ដែងជាតួឯកក្នុងរឿងភាគ “ជីវិតស្ត្រីមេផ្ទះ” ត្រូវបានគេប្រទះឃើញថាស្លាប់ដោយការចងក ជាប់នឹងកង្ហារពិដានក្នុងផ្ទះរបស់ខ្លួន។

 

 

ក្នុងរបាយការណ៍របស់ការិយាល័យស៊ើបអង្កេតរបស់ឥណ្ឌាដែលសរសេរកាលពីខែមុន បានធ្វើការចោទប្រកាន់នាង Rhea Chakraborty (រៀ ឆាក្រា-ប-ទី) ពីបទញុះញង់ឲ្យមានការធ្វើអត្តឃាត, ការសមគំនិតឧក្រិដ្ឋកម្ម និងពីបទចោរកម្មផងដែរ៕

 

ប្រែសម្រួល៖ វ៉ាន់ថន
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024