ថ្ងៃអង្គារ៍ ទី២៧ ខែតុលា ឆ្នាំ២០២០

អាហារវៀតណាមប្រាំ​ប្រភេទធំៗ ជាប់​កំណត់​ត្រាពិភពលោក

០៩ កញ្ញា ២០២០ | ព័ត៌មានអន្តរជាតិ

តប​តាមការ​ដាក់​ពាក្យស្នើ​សុំដោយស្ថាប័នឈ្មោះ វៀតឃីង (VietKings) តាំងពីដើមឆ្នាំ២០២០ ស្ថាប័នវាយ​តម្លៃឈ្មោះ វើល.រីខត.យូញៀន (World Record Union) ឬវើលឃីង (WorldKings) បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការនូវអាហារ​ប្រាំប្រភេទ​របស់វៀតណាម​​ដែលជាប់​​កំណត់​​ត្រា​ពិភពលោក​​។


ទី១ វៀតណាម​គ្រប់គ្រងតំណែង​ជាប្រទេសមានអាហារ​សរសៃ និងទឹកស៊ុបច្រើនជាង​គេរហូតដល់១៦៤មុខ​។ ទី២ ជាប្រទេសសម្បូរ​អាហារផ្សំពីទឹកត្រីច្រើន​ជាងគេរហូតដល់១រយមុខ​។

 

 

 

ទី២ ជាប្រទេសសម្បូរ​អាហារផ្សំពីទឹកត្រីច្រើន​ជាងគេរហូតដល់១រយមុខ​។

 


ទី៣ ជាប្រទេសដែល​សម្បូរអាហារផ្សំពីផ្កាឈើ​រហូតដល់២៧២មុខ​។

 

 


ទី៤ ជាប្រទេសសម្បូរអាហារផ្សំ​ពីសម្បកណែម​ច្រើនជាងជាងគេរហូតដល់១០៣មុខ​។

 


ទី៥ ជាប្រទេសសម្បូរ​អាហារផ្សំពីម្សៅច្រើន​ជាងគេរហូតដល់១៤៣មុខ​។

 

 

 

តួលេខខាង​លើនេះអាចនឹង​កើនឡើងនាពេលអនាគត បន្ទាប់ពីពល​រដ្ឋ​វៀតណាមកែ​ច្នៃអាហារ​ប្រភេទ​បង្អែម និងចំអាប​កាន់តែច្រើនបន្ថែម​ទៀត​។ ចាប់ពីដើមខែកញ្ញានេះតទៅ អាហារធំៗ​ទាំង៥ប្រភេទរបស់​វៀតណាម ដូចរៀប​រាប់ខាងលើនេះនឹងត្រូវផ្សព្វ​ផ្សាយ​ដោយមជ្ឈមណ្ឌលព័ត៌មាន​របស់ វើលឃីង (WorldKings) ដើម្បី​លើកកម្ពស់មុខ​មាត់របស់វៀតណាម​ទៅកាន់ពិភពលោក​៕

 

ប្រែ​សម្រួល​៖ អន សំអាង

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.