ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤

រថយន្តធុនធំដាច់ហ្វ្រាំងបុករះរថយន្ត-ម៉ូតូច្រើនគ្រឿង បន្តចូលហាងកាហ្វេ បណ្តាលឲ្យដូនចាស់ម្នាក់ស្លាប់ភ្លាមៗ

០៩ កញ្ញា ២០២០ | ព័ត៌មានជាតិ

សមត្ថកិច្ចបានអោយដឹងថា រថយន្តធុនធំដឹកស៊ីម៉ង់មួយគ្រឿងដាច់ហ្វ្រាំង បានបុករះរថយន្ត ម៉ូតូ និងបុកចូលហាងលក់កាហ្វេ បណ្តាលអោយលោកយាយម្នាក់បែកក្បាលស្លាប់ភ្លាមៗ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាព្រឹកថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចភូមិផ្សារត្រាំសសរ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។

 

 

សមត្ថកិច្ចបានអះអាងថា ករណីនេះជាបឋមបណ្តាលអោយរថយន្តខូចខាតអស់ចំនួន៤គ្រឿង , ម៉ូតូខូចអស់ចំនួន៣គ្រឿង ផ្ទះហាងលក់កាហ្វេ ខូចផ្ទះមួយខ្នង និងបណ្តាលអោយលោកយាយម្នាក់ស្លាប់ភ្លាមៗ។ 

 

 

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងនឹងអូសយកទាំងម៉ូតូនឹងរថយន្តសរុប៧គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពត រង់ចាំដោះស្រាយគ្នាពេលក្រោយ៕


អត្ថបទ និងរូបភាព៖ ទុយ ម៉ែន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024