ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ក្រោយសាងប្រវត្តិសាស្ត្រលើតារាង Billboard ក្រុម BTS ប៉ុនប៉ងកម្មវិធីធំមួយទៀត

០៥ កញ្ញា ២០២០ | កម្សាន្ដ

បន្ទាប់ពីបានសាងឈ្មោះជាតារាចម្រៀង K-Pop ដំបូងក្នុងប្រវត្តិសាស្ត្រដែលបានជាប់ចំណាត់ថ្នាក់លេខ១លើតារាងចម្រៀង Billboard Hot 100 របស់អាមេរិករួចមក ក្រុមចម្រៀង  BTS បានប្រាប់អំពីគោលដៅបន្ទាប់ នោះគឺកម្មវិធីពានរង្វាន់ Grammy Awards នាឆ្នាំ ២០២១  ចាប់តាំងពីចេញប្រឡូកនាឆ្នាំ ២០១៣ មក ក្រុមចម្រៀងកូរ៉េ BTS ដែលមានសមាជិក ៧នាក់ បានធ្វើឲ្យកក្រើកពិភពចម្រៀង K-Pop រួមទាំងពិភពចម្រៀងសកលលោកទាំងមូលផងដែ។ ថ្មីៗនេះ BTS បានឡើងឈរលើចំណាត់ថ្នាក់លេខ១លើតារាង Billboard Hot 100 ជាមួយបទចម្រៀងថ្មី Dynamite (ដាយ-ណា-ម៉ាយ) ដែលមិនធ្លាប់មានតារា K-Pop ណាអាចធ្វើបានពីមុនមក។

 

 

សមាជិកក្រុមចម្រៀង BTS បាននិយាយថាសមិទ្ធផលជាមួយតារាង Billboard នេះ បានធ្វើឲ្យក្ដីស្រមៃរបស់ពួកគេក្លាយជាការពិត។ យ៉ាងណាក្ដី ក្រុមចម្រៀងរបស់ផលិតកម្ម Big Hit មួយនេះ បានប្រាប់អំពីក្ដីស្រមៃមួយទៀត ទាក់ទងនឹងកម្មវិធីពានរង្វាន់ Grammy Awards វិញម្ដង។

 

 

កាលពីដើមឆ្នាំកន្លងទៅក្រុមចម្រៀង BTS បានចូលរួមក្នុងកម្មវិធី Grammy Awards និងបានចូលរួមសម្ដែងអមជាមួយតារារ៉េបស្បែកខ្មៅ Lil Nas X។ ប៉ុន្តែពេលនេះមានគោលបំណងធំមួយគឺចង់ធ្វើការសម្ដែងទោល ដែលមានតែក្រុមចម្រៀងរបស់ខ្លួនមួយប៉ុណ្ណោះនៅលើឆាកកម្មវិធី Grammy។ មិនតែប៉ុណ្ណោះពួកគេបានធ្លោយមាត់និយាយថាចង់ទទួលបានពានរង្វាន់ Grammy មួយផងដែរ។

 

 

គួរបញ្ជាក់ថា Grammy Awards ជាកម្មវិធីពានរង្វាន់ដ៏ល្បីមួយរបស់អាមេរិកដែលមានអាយុកាល ៦១ឆ្នាំមកហើយ ដែលតែងតែចែកពានរង្វាន់ដល់សិល្បករទាំងឡាយដែលមានសមិទ្ធផលលេចធ្លោក្នុងឧស្សាហកម្មចម្រៀងពិភពលោក ៕

 

ប្រែសម្រួល៖ វ៉ាន់ថន

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024