ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍រំពឹងខ្ពស់ថា ភ្ញៀវទេសចរផ្ទៃក្នុង នឹងមានកំណើនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

០៤ កញ្ញា ២០២០ | ព័ត៌មានជាតិ

ក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៣ ខែ កញ្ញានេះ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានបង្ហាញនូវការព្យាករណ៍ទុកប្រកបដោយភាពប្រាកដនិយមថា ក្នុងអំឡុងពីបុណ្យភ្ជុំបិណ្ឌខាងមុខ អ្នកទេសចរផ្ទៃក្នុង នឹងបន្តធ្វើដំណើរកំសាន្តច្រើន ទៅកាន់តំបន់ទេសចរណ៍នានា ក្នុងប្រទេសកម្ពុជា ដោយមិនមានការបារម្ភខ្លាំងនោះឡើយចំ ពោះជំងឺកូវីដ-១៩។

 


មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ រំពឹងថា អំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ យ៉ាងហោចណាស់ ក៏មានអ្នកទេសចរច្រើនជាង ១លាន ៥ សែននាក់ ដែលអាចចាយវាយថវិកាច្រើនជាង ១០០លានដុល្លារ នឹងធ្វើដំណើរកំសាន្ត នៅក្នុងក្របខណ្ឌទូទំាងប្រទេស។

អត្ថបទ៖ ហ៊ុន ឌីណូ រូបភាព៖ ឈាវ ថុកវីរៈ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024