ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ក្រសួងការងារណែនាំពលករទើបត្រឡប់មកស្រុក និងមានបញ្ហាជីវភាព ទាក់ទងអាជ្ញាធរមូលដ្ឋានរបស់ខ្លួន

៣០ មេសា ២០២០ | ព័ត៌មានជាតិ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានណែនាំឲ្យពលករខ្មែរដែលកំពុងស្នាក់នៅនិង ធ្វើការនៅបរទេសទាំងអស់ ឲ្យអនុវត្តតាមច្បាប់ បទបញ្ជានិងវិធានការសុខភាពនានាដែលបានដាក់ចេញដោយអាជ្ញាធរ សមត្ថកិច្ចនៃប្រទេសដែល បងប្អូនកំពុងធ្វើការ។ ត្រូវអនុវត្តតាម ការណែនាំរបស់ស្ថានឯកអគ្គរាជទូតស្ថានអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា នៃបណ្តា ប្រទេសដែលបងប្អូនកំពុងធ្វើការ។ ក្នុងករណីមានបញ្ហាត្រូវទាក់ទងស្ថានឯកអគ្គរាជទូត ស្ថានអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជាបន្ទាន់។

 

ដោយឡែកចំពោះបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវអនុវត្តតាមការ ណែនាំរបស់អាជ្ញាធរមាន សមត្ថកិច្ចតាមច្រកព្រំដែនគោក អាកាសដើម្បីអនុវត្តវិធានការត្រួត ពិនិត្យសុខភាព និងចត្តាឡីស័ក១៤ថ្ងៃនៅពេលទៅដល់ ស្រុកកំណើតស្របតាមនីតិវិធីដែល បានកំណត់ដោយក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃ។

 

 

ក្នុងករណីបងប្អូនពលករមានបញ្ហាជីវភាពក្នុងអំឡុងពេលការរាត្បាតនៃកូវីដ១៩ ក្រសួង ការងារបានណែនាំឲ្យទាក់ទៅ អាជ្ញាធរមូលដ្ឋានរបស់ខ្លួនដើម្បីទទួលបានសេវាអន្តរាគមន៍។ ក្នុងករណីមានបំណងស្វែងរកការងារធ្វើត្រូវទាក់ទងទៅមន្ទីរ ការងារ និងមជ្ឈមណ្ឌលការងារ រាជធានី ខេត្តដើម្បីទទួលបានព័ត៌មានអំពីការងារ។ សេចក្តីណែនាំរបស់ក្រសួងការងារ នេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានមកថាមានពលករខ្មែររាប់ម៉ឺននាក់បានវិលត្រឡប់មកកម្ពុជាវិញដោយសារតែការរាត្បាតនៃជំងឺកូវីដ១៩នៅប្រទេស ជិតខាងរបស់កម្ពុជាជាពិសេសព្រះរាជាណាចក្រថៃឡង់ដ៏។

 

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកឧត្ដម ហេង សួរ បានទទូចដោយសូម អោយបងប្អូនពលករនៅកូរ៉េ កុំទាន់អាលមកលេងខ្មែរ ព្រោះថា បើមកត្រូវដាក់ដោយឡែក១៤ថ្ងៃ ហើយពេលត្រឡប់ ទៅប្រទេសកូរ៉េវិញគេឃាត់ទុកដោយឡែករយៈពេល១៤ថ្ងៃបន្ថែមទៀត ហើយអាចត្រូវគេលុបទិដ្ឋាការចោលទៀតផង។

 

 

 

ថ្មីៗនេះមានពលករខ្មែរ៥នាក់បានជាប់ នៅព្រលានយន្ដហោះអ៊ិនឆន់ដោយសារអាជ្ញាធររឹតបណ្ដឹងបង្កាជំងឺកូវីដ១៩។ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានអោយដឹងថា មានពលករខ្មែរ៥នាក់បានជាប់ នៅព្រលានយន្ដហោះអ៊ិនឆន់ដោយ សារអាជ្ញាធររឹតបណ្ដឹង បង្កាជំងឺកូវីដ១៩ បន្ទាប់ពីពួកគេទើបវិលត្រឡប់ពីស្រុកកំណើតនៅកម្ពុជា ដោយសារតែថៅកែរោង ចក្រ ឬក្រុមហ៊ុនមិនទាន់អនុញ្ញារឱ្យចូលធ្វើការ និងចូលស្នាក់នៅ ព្រោះចាំបាច់ត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃជាមុនសិន ទើបអាចចូលធ្វើការធម្មតាវិញបាន។ ពលករខ្មែរទាំង៥នាក់ មានកន្លែងធ្វើការ នៅតំបន់អានសាន ជីនជូ ហ្វាសង និងម៉ាសាន។ ក្រោយមានការសម្របសម្រួលពីក្រុមការងារស្ថានទូតជាមួយ មជ្ឈមណ្ឌលគាំពារ និងអាជ្ញាធរ ពួកគេត្រូវបានសមត្ថកិច្ចនៅព្រលានយន្ដអនុញ្ញាតឱ្យចេញពីព្រលានយន្ដហោះ តែតម្រូវឱ្យស្នាក់នៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ទើបអនុញ្ញាតឱ្យចូលរោងចក្រកសិដ្ឋានឡើងវិញ។
 

អត្ថបទ៖ សំ ជំនាញ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024