ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ស្ថាប័នអន្តរជាតិបញ្ចេញកញ្ចប់ជំនួយស្តារពាណិជ្ជកម្មនិងសេដ្ឋកិច្ចនៅកម្ពុជាឡើងវិញក្នុងអំឡុងវិបត្តិកូវីដ ១៩

២៦ សីហា ២០២០ | សេដ្ឋកិច្ច

សា្ថប័នអន្តរជាតិបានបញ្ចេញកញ្ចប់ថវិការជំនួនដើម្បីជួយស្តារសកម្មភាពពាណិជ្ជកម្ម និង សេដ្ឋកិច្ចនៅកម្ពុជាឲ្យមានភាពល្អប្រសើរឡើងវិញ ខណៈកូវីដ១៩នៅតែបន្តប៉ះពាល់ដល់ប្រទេសកម្ពុជានៅឡើយ។ក្នុងនោះហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនឹងគាំទ្រដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើនមូលធនរបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនិងការបង្កើតធនាគារខ្នាតតូចនិងមធ្យមថ្មី។ក្រៅពីផ្តល់ប្រាក់កម្ចីធនាគារអភិវឌ្ឍន៍អាស៊ីបាននិងកំពុងផ្តល់ជំនួយបច្ចេកទេសដើម្បីជួយរាជរដ្ឋាភិបាលក្នុងការរៀបចំគម្រោងធានាឥណទានថ្មីសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម។ 

 

កញ្ចប់ជំនួយនេះនឹងជួយរដ្ឋាភិបាលបង្កើនការផ្តល់ប្រាក់កម្ចីពីធនាគារឯកជនដល់សហគ្រាសខ្នាតតូចនិងមធ្យមដែលនឹងជួយពង្រីកវិសាលភាពនៃការគាំទ្ររបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្នមានសហគ្រាសខ្នាតតូចនិងមធ្យមប្រមាណ ៥២ ម៉ឺនសហគ្រាសនៅកម្ពុជាហើយមានតែប្រមាណ ១០ ភាគរយប៉ុណ្ណោះដែលបានចុះបញ្ជីស្របច្បាប់។ សហគ្រាសខ្នាតតូចនិងមធ្យមមានប្រមាណ ៩៨% នៃអាជីវកម្មទាំងអស់ ហើយផ្តល់ ៧០%នៃការងារសរុបនៅក្នុងប្រទេសកម្ពុជា។សហគ្រាសខ្នាតតូចនិងមធ្យមត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយ COVID-19 ដូចទៅនឹងវិស័យសំខាន់ៗផ្សេងៗទៀតដែរ ដែលនាំឱ្យ បាត់បង់ការងារប្រាក់ចំណូល ជាដើម។


 
ដើម្បីឆ្លើយតបនឹងបញ្ហានេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការណ៍ដើម្បីគាំទ្រសហគ្រាសខ្នាតតូចនិងមធ្យមតាមរយៈការបង្កើនថវិកាសម្រាប់ធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទរបស់រដ្ឋ និងពន្លឿនការបង្កើតកម្មវិធីធនាគារសហគ្រាសខ្នាតតូចនិងមធ្យមថ្មីរបស់កម្ពុជា ។


ថ្មីៗនេះដែររាជរដ្ឋាភិបាលកម្ពុជា និង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើប្រាក់កម្ចីដើម្បីគាំទ្រជំរុញទៅលើវិស័យសហគ្រាសខ្នាតតូច និង មធ្យមនេះដែរ។


លោក Ramesh Subramaniam អគ្គនាយក នាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃ ធនាគារអភិវឌ្ឍន៍អាស៊ី បានអះអាងថាប្រទេសកម្ពុជា គឺជាប្រទេសសមាជិកទី ២ របស់ ADB ក្នុងមហាអនុតំបន់មេគង្គដែលបានទទួលហិរញ្ញប្បទាននេះ។ ការផ្តល់ជូនកញ្ចប់ហិរញ្ញប្បទាននេះ នឹងជួយរដ្ឋាភិបាលនិងវិស័យឯកជននៅក្នុងប្រទេសកំពុងអភិវឌ្ឍរបស់យើងដោះស្រាយបញ្ហាប្រឈមបន្ទាន់នៃការឆ្លើយតបនឹងការរីករាលដាលនៃជំងឺរាតត្បាត និងការធ្លាក់ចុះនៃសេដ្ឋកិច្ច។


នៅថ្ងៃទី១៣ ខែមេសា ធនាគារអភិវឌ្ឍន៍អាស៊ី បានបង្កើនចំនួនហិរញ្ញប្បទានរបស់ខ្លួនសម្រាប់ឆ្លើយតបនឹងការរាតត្បាតនៃ COVID-19 ពី ៦,៥ ពាន់លានដុល្លារដល់ ២០ ពាន់លានដុល្លារ។ ប្រទេសកម្ពុជា គឺជាប្រទេសសមាជិកទី ២ របស់ ADB ក្នុងមហាអនុតំបន់មេគង្គដែលបានទទួលហិរញ្ញប្បទាននេះ។ហិរញ្ញប្បទាន ២៥០ លានដុល្លារផ្តល់ដល់ប្រទេសកម្ពុជា គឺជាផ្នែកមួយនៃកញ្ចប់ឆ្លើយតប ២០ ពាន់លានដុល្លារនោះរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។


ដោយឡែកលោក Ahmed Muneeb Saeed អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ទទួលបន្ទុកប្រតិបត្តិការទី២ក៏បានបញ្ជាក់ថាដែរបញ្ហាការរាតត្បាតនៃកូវីដ១៩ ជាបញ្ហាប្រឈមដ៏ធំសម្រាប់តំបន់អាស៊ី។ ADB បញ្ចេញកញ្ចប់ជំនួយ ២០ពាន់លានដុល្លារដើម្បីជួយជំរុញសកម្មភាព ពាណិជ្ជកម្ម និង សេដ្ឋកិច្ចឡើងវិញ។


ក្នុងគ្រាលំបាកនេះយើងចង់ធានាថាការគាំទ្ររបស់ ADB ឆ្លើយតបទៅនឹងតម្រូវការបន្ទាន់បំផុត និងបង្កើត ភាពធន់ក្នុងសេដ្ឋកិច្ចកម្ពុជា។ ការយកចិត្តទុកដាក់ជាបន្ទាន់របស់យើងគឺការការពារការរីករាលដាលនៃជំងឺ និងកាត់បន្ថយការខាតបង់ប្រាក់ចំណូលដែលនាំឱ្យមានភាពក្រីក្រ។ សម្រាប់រយៈពេលវែងយើងនឹងគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាតាមរយៈការពង្រឹងឡើងវិញនូវសេដ្ឋកិច្ចភាព សមត្ថភាពប្រកួតប្រជែងមូលធនមនុស្សកាន់តែខ្លាំង និរន្តរភាពសង្គមនិងបរិស្ថានប្រសើរជាងមុន និងស្ថាប័នមានការកែលម្អ។ 

 


លោកស្រី Sunniya Durrani-Jamal នាយិការធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជាបានឲ្យដឹងដែរថាធនាគារអភិវឌ្ឍន៍អាស៊ី រំពឹងថាសេដ្ឋកិច្ចនឹងធ្លាក់ចុះក្នុងរង្វង់ -៥,៥% ក្នុងឆ្នាំ ២០២០ ហើយនឹងស្ទុះងើបឡើងវិញទៅរកកំណើនវិជ្ជមានក្នុងឆ្នាំ ២០២១។ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំគោលនយោបាយឆ្លើយតបយ៉ាងរឹងមាំ ដែលរួមមានការផ្តល់ការគាំទ្រចំណូល ដល់ប្រជាពលរដ្ឋក្រីក្រ ការឧបត្ថម្ភបៀវត្សដល់កម្មករ ការបន្ធូរបន្ថយពន្ធ និងបំណុលសម្រាប់អាជីវកម្មជាពិសេសសហគ្រាសធុនតូចនិងមធ្យម។


ធនាគារអភិវឌ្ឍន៍អាស៊ី រំពឹងថាសេដ្ឋកិច្ចនឹងធ្លាក់ចុះ ក្នុងឆ្នាំ ២០២០ ហើយនឹងស្ទុះងើបឡើងវិញទៅរកកំណើន
វិជ្ជមានក្នុងឆ្នាំ ២០២១។ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំគោល នយោបាយ ឆ្លើយតបយ៉ាងរឹងមាំ ដែលរួមមានការផ្តល់ការគាំទ្រចំណូល ដល់ប្រជាពលរដ្ឋក្រីក្រ ការឧបត្ថម្ភបៀវត្សដល់កម្មករ ការបន្ធូរបន្ថយពន្ធ និងបំណុលសម្រាប់អាជីវកម្មជាពិសេសសហគ្រាសធុនតូចនិងមធ្យម។ធនាគារអភិវឌ្ឍន៍អាស៊ីជឿជាក់ថាវិធានការណ៍ទាំងនេះ នឹងជួយកាត់បន្ថយផលប៉ះពាល់ អវិជ្ជមាននៃ COVID-19 ទៅលើគ្រួសារនិងអាជីវកម្ម។ ជាមួយនឹងការកែទម្រង់ត្រឹមត្រូវ សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញកាន់តែរឹងមំា។


ធនាគារអភិវឌ្ឍន៍អាស៊ីជឿជាក់ថាវិធានការណ៍ទាំងនេះនឹងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃ COVID-19 ទៅលើគ្រួសារនិងអាជីវកម្ម។ ជាមួយនឹងការកែទម្រង់ត្រឹមត្រូវ សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញកាន់តែរឹងមំា៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024