ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ឡុង អាឆើត មិនទាន់អស់ចិត្តរឿងចាញ់ ធន់ វិស្ណុ

២៥ សីហា ២០២០ | កីឡា

សិស្សគុនក្លិបខ្លារខិនមានរិទ្ធិ ឡុង អាឆើត អះអាងថា មិនទាន់អស់ចិត្តចំពោះលទ្ធផលចាញ់ធន់ វិស្ណុ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមម៉ារ៉ាតុនប្រាក់លាន ទម្ងន់៤៨គីឡូក្រាម អធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា នៅ PNN។


អាឆើតសង្កត់ធ្ងន់ថា បានម៉ាត់ និងចាក់ជង្គង់ពេញៗទៅលើសិស្សគុនសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទខាងលើយ៉ាងច្រើនដែរ តែបែរជាជាញ់ទៅវិញ។ ដូច្នេះគេមានអារម្មណ៍មិនអស់ចិត្តចំពោះបរាជ័យនេះឡើយ និងសង្ឃឹមអាចជួបគ្នាសាជាថ្មីនាពេលខាងមុខ។

 


«ត្រូវការវ៉ៃរបស់គាត់ខ្លះដែរ តែខ្ញុំចាក់ចូលជង្គង់ពេញៗ និងម៉ាត់គាត់ពេញប៉ុណ្ណឹងដែរ តែបែរជាចាញ់ទៅវិញ។ ខ្ញុំអត់ទាន់អស់ចិត្ត និងស្ដាយខ្លាំង សង្ឃឹមថា នឹងប៉ះគ្នាម្ដងទៀត ហើយខ្ញុំនឹងធ្វើឲ្យល្អជាងនេះ»។


មុនឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ឡុង អាឆើត បានទម្លាក់ឯម កាកា របស់ក្លិបនិរោធមានជ័យ ដោយលទ្ធផលឈ្នះពិន្ទុ ខណៈធន់ វិស្ណុ ក៏ឈ្នះពិន្ទុលើសិស្សគុននាគរាជចតុមុខនៃក្រសួងមហាផ្ទៃ ប៊ន ពន្លឹក។ 

 


គួរបញ្ជាក់ថា ម្ចាស់ពានរង្វាន់ម៉ារ៉ាតុនអធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅ PNN ទទួលបានទឹកប្រាក់២លាន៦សែនរៀល។ 


ការប្រកួតម៉ារ៉ាតុនសប្ដាហ៍ទី៨ ជើងខ្លាំង៤រូបទម្ងន់៥៧គីឡូក្រាម នឹងចូលខ្លួនមកប្រជែងគ្នាដណ្ដើមពាន និងប្រាក់រង្វាន់ ២លាន៦សែនរៀល រួមមាន អេ អាំម៉ារិន, សូដា លីម៉ូ, លន់ សៀកឡេង និង តុប ហេង នាក់ទាំងបួនត្រូវប៉ះគ្នា នាថ្ងៃអាទិត្យចុងក្រោយនៃខែសីហានេះ៕

អត្ថបទ និងរូបភាព ៖ សុវណ្ណ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024