ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនមេរបស់ TikTok ត្រៀមប្ដឹងរដ្ឋបាលលោកត្រាំ ក្នុងករណីបញ្ជាឲ្យបិទកម្មវិធីTikTok នៅអាមេរិក

១២ សីហា ២០២០ | សេដ្ឋកិច្ច

ប្រភពព័ត៌មានដដែលនេះ បានឲ្យដឹងថា ក្រុមហ៊ុនមេរបស់ TikTok នឹងបំពេញសុំណុំបែបបទ ដាក់ពាក្យប្ដឹងក្នុងពេលដ៏ខ្លខាងមុខនេះ ពោលគឺនៅថ្ងៃអង្គារនេះតែម្ដង។


វិទ្យុសាធារណៈជាតិអាមេរិក បានរាយការណ៍ទៀតថា ក្នុងពាក្យបណ្ដឹងនោះ បានប្ដឹងជំទាស់ថា សកម្មភាពរបស់លោកត្រាំ គឺមិនស្របនឹងច្បាប់រដ្ឋធម្មនុញ្ញទេ ពីព្រោះវាមិនបានផ្ដល់ឱកាសឲ្យក្រុមហ៊ុនបានឆ្លើយតប។ ប្រភពព័ត៌មានបន្ថែមទៀតថា ក្រុមហ៊ុនមេរបស់ TikTok ក៏បានចោទប្រកាន់ផងដែរថា ការការពារសន្ដិសុខជាតិរបស់រដ្ឋបាលលោកត្រាំ ចំពោះបទបញ្ជាដែលបានចេញនោះ គឺគ្មានមូលដ្ឋានជាក់លាក់នោះទេ។

 


សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃ ព្រហស្បតិ៍ សប្ដាហ៍មុននេះ បានចុះហត្ថលេខា លើបទបញ្ជាមួយ ដែលរារាំងប្រតិបត្តិការនានារបស់ក្រុមហ៊ុនមេរបស់ TikTok គឺ ក្រុមហ៊ុនចិន បាយដេនស៍ (ByteDance) និងក្រុមហ៊ុន Tencent ដែលគ្រប់គ្រងលើកម្មវិធី WeChat នៅក្នុងរយៈពេល៤៥ថ្ងៃ។ លោកត្រាំ ក៏បានបញ្ជាក់ដែរថា ក្នុងរយៈពេល ៤៥ថ្ងៃនេះ TikTok ត្រូវតែលក់ទៅឲ្យក្រុមហ៊ុន Microsoft បើមិនដូច្នោះទេ នឹងត្រូវបិទលែងឲ្យប្រើប្រាស់នៅអាមេរិកតែម្ដង៕


អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024