ថ្ងៃច័ន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០

សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បើកកិច្ចប្រជុំផែនការត្រៀមស៊ីហ្គេមឆ្នាំ ២០២៣ លើកដំបូង

១២ សីហា ២០២០ | កីឡា

ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ឯកឧត្តម គៀត ច័ន្ទថារិទ្ធ នាព្រឹកថ្ងៃទី១១ ខែសីហា បានកោះហៅមន្ត្រីជាន់ខ្ពស់របស់ខ្លួនចូលរួមកិច្ចប្រជុំលើកដំបូងក្នុងឆ្នាំ២០២០ដើម្បីដាក់ចេញផែនការយុទ្ធសាស្រ្តសំខាន់ៗ ក្នុងគោលដៅត្រៀមស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 


អគ្គលេខាធិការសហព័ន្ធ លោក ស៊ុន សុធារិទ្ធ បានគូបញ្ជាក់ថា របៀបវិរៈនៃកិច្ចប្រជុំនេះ គឺផ្តោតលើការពិភាក្សានូវរបាយការដែលបានសម្រេចកាលត្រីមាសទី១ ការត្រៀមជើងឯកថ្នាក់ជាតិឆ្នាំ២០២០ និងផែនការយុទ្ធសាស្រ្តកៀគររកធនធានឆ្នើមទាំងក្នុង និងក្រៅស្រុក បំណងយកឱ្យបានផ្លែផ្កានៅឆ្នាំ២០២៣។

 


«នេះជាកិច្ចប្រជុំលើកដំបូងរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុរបស់យើងក្នុងឆ្នាំ២០២០។ កិច្ចប្រជុំនេះ គឺយើងបានហៅមន្ត្រីជាន់ខ្ពស់ដែលជាសមាជិកទាំងអស់របស់យើងមកចូលរួម ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រនានា ត្រៀមដាក់ចេញសម្រាប់ស៊ីហ្គេម២០២៣។ របៀបវារៈសំខាន់ៗ ដែលឯកឧត្តមប្រធានសហព័ន្ធ បានដាក់ក្នុងកិច្ចប្រជុំមានដូចជា៖ការពិភាក្សាលើរបាយការសម្រេចកាលត្រីមាសទី១ ការត្រៀមជើងឯកថ្នាក់ជាតិឆ្នាំ២០២០ និងផែនការយុទ្ធសាស្រ្តកៀគររកធនធានឆ្នើមទាំងក្នុងស្រុក និងក្រៅស្រុក បំណងយកឱ្យបានផ្លែផ្កានៅឆ្នាំ២០២៣»។

 


ក្នុងកិច្ចប្រជុំដដែល ប្រមុខសហព័ន្ធ ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានស្នើដល់មន្ត្រីក្រោមឱវាទ ត្រូវប្រឹងប្រែងអភិវឌ្ឍធនធានរបស់ខ្លួនបន្ថែមឱ្យកាន់តែខ្លាំង ដ្បិតរយៈពេល៣ឆ្នាំដែលនៅសល់ គឺមិនច្រើនពេកទេសម្រាប់កម្ពុជា ក្នុងការត្រៀមខ្លនធ្វើម្ចាស់ផ្ទះ។ ឯកឧត្តមបានផ្តល់យោបល់ដល់មន្ត្រីបច្ចេកទេស គួរអនុវត្តការងារចុះទៅតាមសាលាក្នុងរាជធានីភ្នំពេញជាជំហ៊ានដំបូងដើម្បីផ្តល់សម្ភារៈបច្ចេកទេស និងផ្តល់គ្រូបង្វឹកទៅដល់សាលារៀនទាំងនោះ ដ្បិតវាជាកម្លាំងចលករដ៏សំខាន់ ក្នុងការផលិតធនធាន៕ 

អត្ថបទ និងរូបភាព៖ ងិន មករា

Copyright © 2016 PNN NEWS. All Rights Reserved.