ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

បញ្ញវន្តសង្ឃ ពន្យល់ថា ការរៀបអាពាហ៍ពិពាហ៍ ក្នុងពេលចូលវស្សា មិនខុសពុទ្ធប្បញ្ញត្តិទេ

១២ សីហា ២០២០ | ព័ត៌មានជាតិ

​​មានការជជែកគ្នាជាហូរហែអំពីរៀបអាពាហ៍ពិពាហ៍ ក្នុងពេលដែលព្រះសង្ឃ កំពុងគង់ចាំវស្សា ដោយអ្នកខ្លះលើកឡើងថា ជារឿងមិនត្រូវ ដែលរៀបអាពាហ៍ពិពាហ៍ អំឡុងពេលនេះ ប៉ុន្តែបញ្ញវន្តសង្ឃ ពន្យល់ថា ការរៀបអាពាហ៍ពិពាហ៍ ក្នុងពេលចូលវស្សា មិនទាស់ខុស ទៅនឹងព្រះពុទ្ធសាសនាទេ ប៉ុន្តែគឺដោយសារពេលវេលា មិនអំណោយផលទៅវិញទេ​។

 


ព្រះពុទ្ធបរមគ្រូ ពុំបានបញ្ញត្តិ ឬ ហាមឃាត់ថាមិនឱ្យរៀបអាពាហ៍ពិពាហ៍ក្នុងពេលដែលព្រះសង្ឃកំពុងគង់ចាំវស្សាឡើយ ពោលគឺគេអាចរៀបអាពាហ៍ពិពាហ៍ក្នុងពេលចូលវស្សាដោយគ្មានទាស់ខុសអ្វីឡើយទៅនឹងព្រះពុទ្ធសាសនា ។ នេះគឺជាការពន្យល់របស់ព្រះភិក្ខុ សឿ ហេង ព្រឹទ្ធបុរសរង នៃ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ។

 



ការពន្យល់របស់ព្រះមហាសមណៈ សឿ ហេង បែបនេះ ដោយសារគេបានឮការជជែកគ្នាជាហូរហែអំពីការរៀបអាពាហ៍ពិពាហ៍ក្នុងពេលចូលវស្សា ហើយការជជែកបែបនោះ ក៏ប្រហែលជាដោយសារគេមិនសូវឃើញមានការរៀបអាពាហ៍ពិពាហ៍ក្នុងពេលដែលព្រះសង្ឃកំពុងគង់ចាំវស្សានេះឯង ។

 


ចំពោះមូលហេតុមួយនេះ ព្រះភិក្ខុ សឿ ហេង ពន្យល់ថា ដោយសារតែរដូវវស្សាគឺជាពេលមាន ភ្លៀងផ្គរ ខ្យល់ រន្ទះ ច្រើន ទីធ្លាជាច្រើនត្រូវទឹកលិច ពិបាកសង់រោង ហើយក៏ជាពេលដែលប្រជាកសិករខ្មែរកំពុងមមាញឹកក្នុងកិច្ចការបង្កបង្កើនផលស្រូវ និង ក៏ជាពេលដែលមិនសូវសម្បូររុងរឿងទៅដោយស្បៀងអាហារជាដើម ដែលទាំងអស់នេះ សុទ្ធតែមិនអំណោយផលដល់ពិធីមង្គលនានា ទើបដូនតាខ្មែរមិនសូវនិយមរៀបអាពាហ៍ពិពាហ៍នៅក្នុងរដូវវស្សា ពោលគឺពុំមែនដោយសារតែមានបញ្ហាទៅនឹងព្រះពុទ្ធសាសនាឡើយ ៕

អត្ថបទៈ ខឿន សាឃាង, រូបភាពៈ ឆិល សុភ័ស្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024