ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កម្មវិធីប្រគំតន្ត្រីធ្វើឡើង ៧ថ្ងៃជាប់គ្នាចាប់ផ្ដើមនៅប្រទេសចិន

១២ សីហា ២០២០ | កម្សាន្ដ

កម្មវិធីទូរទស្សន៍ដ៏ពិសេសមួយ ឈ្មោះថា "Sing through summer” (ស៊ីង ស្រូ សាំមើ) បង្កើតឡើងដោយផលិតកម្មចិន CMG ដែលមានការចូលរួមពីតារាចម្រៀងល្បីៗ ក្រុមចម្រៀងប៉ុប និងតារាចម្រៀងថ្មីៗជាច្រើនទៀតបានចាប់ផ្ដើមឡើងកាលពីថ្ងៃចន្ទកន្លងទៅនេះ។


"Sing through summer” គឺជាកម្មវិធីប្រគំតន្ត្រីដែលនឹងចាក់ផ្សាយផ្ទាល់រយៈពេល ៧ថ្ងៃជាប់គ្នាតែម្ដង ហើយទស្សនិកជនអាចរីករាយទស្សនាបានតាមរយៈទូរទស្សន៍ វិទ្យុ និងអាចទស្សនាផ្ទាល់លើឧបករណ៍វៃឆ្លាតដូចជាស្មាតហ្វូន កុំព្យូទ័រ ឬ Tablet បានផងដែរ។

 


លោក Zhao Dazhi (ចាវ តាជី) អ្នករៀបចំកម្មវិធី បានបញ្ជាក់ឲ្យដឹងថាកម្មវិធីប្រគំតន្ត្រីពិសេសនេះបានអញ្ជើញអ្នកចម្រៀងជិត ៥០នាក់ ហើយក្នុងមួយថ្ងៃៗនឹងមានសម្ដែងនូវបទចម្រៀងប្រហែល ១៨បទ សរុបប្រមាណ ១៥០បទឯណោះ។

 

 
បទចម្រៀងមួយចំនួនក្នុងកម្មវិធីនឹងសម្ដែងឡើង ដោយមានចាក់បញ្ចាំងរូបភាព និងវីដេអូនៃព្រឹត្តិការណ៍ល្បីៗអមជាមួយ ដើម្បីជាការរំលឹកដល់ពលរដ្ឋគ្រប់រូបដែលបានឆ្លងកាត់ពេលវេលាដ៏លំបាកក្នុងរយៈពេល ៦ខែកន្លងទៅនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕


ប្រែសម្រួល៖ វ៉ាន់ថន
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024