A PHP Error was encountered

Severity: Warning

Message: session_start(): Failed to initialize storage module: user (path: /home/www/news.pnn.com.kh/system/cache)

Filename: Session/Session.php

Line Number: 143

Backtrace:

File: /home/www/news.pnn.com.kh/application/core/MY_Controller.php
Line: 16
Function: __construct

File: /home/www/news.pnn.com.kh/application/controllers/publics/News.php
Line: 7
Function: __construct

File: /home/www/news.pnn.com.kh/index.php
Line: 292
Function: require_once

ការនាំចេញទំនិញរបស់ ចិន កើនឡើងខ្ពស់ក្នុងខែកក្កដា លើសពីការរំពឹងទុក | PNN ព័ត៌មាន

ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ការនាំចេញទំនិញរបស់ ចិន កើនឡើងខ្ពស់ក្នុងខែកក្កដា លើសពីការរំពឹងទុក

១១ សីហា ២០២០ | សេដ្ឋកិច្ច

ការនាំចេញទំនិញរបស់ ចិន ត្រូវបានរុញច្រានដោយ ការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យ គ្រឿងអេឡិចត្រូនិក និងឧបករណ៍ប្រើប្រាស់សម្រាប់ធ្វើការងារពីក្នុងផ្ទះ ដែលការកើនឡើងដ៏គំហុក ក្នុងខែកក្កដានេះ គឺធ្វើបានល្អជាងខែមិថុនា ទៅទៀត ដែលមានកំណើនត ០.៥% ។


យ៉ាងណាក៏ដោយ បើតាមទិន្នន័យពី រដ្ឋបាលគយចិន បានបង្ហាញថា ការនាំចេញទំនិញរបស់ចិន សម្រេចបាន ២៣៧ពាន់លានដុល្លារអាមេរិក ខណៈ ការនាំចូលទំនិញពីក្រៅប្រទេស មកកាន់ប្រទេសចិន នៅក្នុងខែកក្កដា សម្រេចបាន ១៧៥ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះបន្តិច ត្រឹម ១.៤%។


ជារួម ទំហំអតិរេកពាណិជ្ជកម្មរបស់ ប្រទេសចិន នៅក្នុងខែកក្កដា មានជាង ៦២ពាន់លានដុល្លារអាមេរិក ខ្ពស់ជាង ខែមិថុនា ដែលមានជាង ៤៦ពាន់លានដុល្លារអាមេរិក។

 


អ្នកជំនាញជាច្រើនរូប ក៏បានលើកឡើងដែរថា វិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាសេដ្ឋកិច្ចធំជាងគេនៅលើសកលលោក ពុំទាន់ជួបប្រទះបញ្ហាធ្ងន់ធ្ងរ នៅក្នុងជំនួញជួញដូរ ដោយសារតែបាត់បង់តម្រូវការទីផ្សារពី បណ្តាប្រទេសអភិវឌ្ឍន៍នោះឡើយ ។


ផ្ទុយទៅវិញ ប្រទេសចិន អាចនឹងរកផលចំនេញ ដោយសារតែប្រែក្លាយជា សេដ្ឋកិច្ចឧស្សាហកម្មដំបូងគេ ដែលងើបឡើងវិញពី វិបត្តិមេរោគនេះ និងស្ទុះទៅជម្រុញការនាំចេញទំនិញ ស្របពេលដែលដៃគូប្រកួតប្រជែង កំពុងអវត្តមាននៅលើទីផ្សារសកល៕


អត្ថបទ៖ ងួន សុភ័ត្រ្តា 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024