ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

រដ្ឋាភិបាលលីបង់ទាំងមូលប្រកាសរំលាយខ្លួនក្រោយផ្ទុះឃ្លាំងស្ដុកអាម៉ូញ៉ូមនីត្រាតច្រើនជាង២០០០តោន

 

 

 

នាយករដ្ឋមន្ត្រីនៃប្រទេសលីបង់ បានប្រកាសរំលាយរដ្ឋាភិបាលរបស់លោកនៅថ្ងៃច័ន្ទ ដោយនិយាយថា ការផ្ទុះឃ្លាំងស្តុកអាម៉ូញ៉ូមនីត្រាតដ៏ធំសម្បើមដែលបានបំផ្លិចបំផ្លាញទីក្រុងបេរ៉ូត ហើយបង្កអោយមានកំហឹងពីមហាជនគឺជាលទ្ធផលនៃឬសគល់ពុករលួយរាប់ឆ្នាំកន្លងមក។

 

ការផ្ទុះឃ្លាំងស្តុកអាម៉ូញ៉ូមនីត្រាត ច្រើនជាង២០០០តោនកាលពីថ្ងៃទី៤សីហាកន្លងទៅនៅក្នុងប្រទេសលីបង់ ​បានសម្លាប់មនុស្សយ៉ាង១៦៣នាក់ ហើយបានបណ្តាលអោយ មនុស្សច្រើនជាង៦០០០នាក់ផ្សេងទៀតរងរបួស និងបានបំផ្លិចបំផ្លាញទីក្រុងបេរ៉ូតមួយភាគធំ។  

 

នាយករដ្ឋមន្ត្រីលីបង់លោក Hassan Diab បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ប្រកាសពីការចាកចេញរបស់រដ្ឋាភិបាលលោកថា «ថ្ងៃនេះ យើងធ្វើតាមបំណងរបស់ ពលរដ្ឋដែលទាមទារអោយទទួលខុសត្រូវចំពោះគ្រោះមហន្តរាយ»។

 

 

 

 

 

លោកនាយករដ្ឋមន្ត្រីលីបង់រូបនេះ បានដាក់ការស្តីបន្ទោសទៅលើ អំពើពុករលួយរាប់ឆ្នាំ និងបាននិយាយថា​ អ្នកដែលបានលួចលាក់ធ្វើរឿងពុករលួយ គួរតែមានការអៀនខ្មាស់ដោយសារសកម្មភាពពួកគេ បាននាំអោយកើតមានគ្រោះមហន្តរាយលើសពីការរៀបរាប់បាន។

 


លោកប្រធានាធិបតីលីបង់ Michel Aoun បានទទួលលិខិតលាលែងពីនាយករដ្ឋមន្ត្រីលីបង់ ហើយបានស្នើអោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីDiab ដែលបានបង្កើតឡើងកាលពីខែមករានោះ អោយនៅបន្តការងារជារដ្ឋាភិបាលចាំផ្ទះ រហូតដល់ពេលគណៈរដ្ឋមន្ត្រីថ្មីមួយ ត្រូវបានបង្កើតឡើង។

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024