ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ប្រធានាធិបតីហ្វីលីពីនប្រកាសថា ខ្លួនលោកផ្ទាល់ស្ម័គ្រចិត្តជាអ្នកសាកវ៉ាក់ស៊ាំងកូវីដ១៩របស់ប្រទេសរុស្ស៊ីមុនគេ

 

 

 

លោកប្រធានាធិបតីនៃប្រទេសហ្វីលីពីន Rodrigo Duterte បានលើកសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសរុស្ស៊ីចំពោះការស្រាវជ្រាវវ៉ាក់ស៊ាំងប្រឆាំងជំងឺកូវីដ១៩ ហើយលោកថា ខ្លួនលោកផ្ទាល់ លោកមានបំណងនឹងចូលក្នុងពេលសាកល្បងវ៉ាក់ស៊ាំងពេលដែលវ៉ាក់ស៊ាំងមកដល់ប្រទេសហ្វីលីពីន។ ការលើកឡើងរបស់ប្រធានាធិបតីប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានធ្វើឡើង នៅពេលលោកស្វាគមន៍សំណើរផ្គត់ផ្គង់វ៉ាក់ស៊ាំងកូវីដ១៩ ពីប្រទេសរុស្ស៊ី អោយដល់ប្រទេសហ្វីលីពីន។


 

ប្រទេសរុស្ស៊ី បានរំពឹងថា វ៉ាក់ស៊ាំងប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសរុស្ស៊ី នឹងទទួលបានការអនុញាតិអោយប្រើប្រាស់នៅក្នុងខែសីហានេះ ហើយថា រុស្ស៊ីបានត្រៀមរួចរាល់នឹងផ្តល់ វ៉ាក់ស៊ាំងអោយប្រទេសហ្វីលីពីន ឬសហការជាមួយក្រុមហ៊ុនហ្វីលីពីនដើម្បីផលិតវ៉ាក់ស៊ាំងទ្រង់ទ្រាយធំ។

 


ហ្វីលីពីនជាប្រទេសមួយដែលស្ថិតនៅក្នុងចំណោមប្រទេសតំបន់អាស៊ីដែលមានតួលេខអ្នកកើតជំងឺកូវីដ១៩កម្រិតខ្ពស់បំផុត ដែលគិតមកដល់ត្រឹមថ្ងៃច័ន្ទ ហ្វីលីពីនមានអ្នកជំងឺកូវីដ១៩ ចំនួន១៣៦,៦៣៨នាក់ បន្ទាប់ពីរកឃើញករណីឆ្លងជំងឺកូវីដ១៩ជាប្រចាំថ្ងៃចំនួន៦៩៥៨នាក់។

 


លោក Duterte  បានថ្លែងនៅថ្ងៃច័ន្ទយ៉ាងដូច្នេះ​ «ខ្ញុំនឹងប្រាប់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ថា «ខ្ញុំមានជំនឿទុកចិត្តទៅលើការសិក្សារបស់អ្នកយ៉ាងខ្លាំង នៅក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយខ្ញុំជឿជាក់ថា វ៉ាក់ស៊ាំងដែលអ្នកផលិតនឹងល្អពិតប្រាកដសម្រាប់មនុស្ស»។

 


ដើម្បីជាភាពកក់ក្តៅសម្រាប់សាធារណៈជនដែលមានការភ័យខ្លាច លោក Duterte  បានស្នើខ្លួនជាអ្នកសាកល្បងវ៉ាក់ស៊ាំងកូវីដ១៩ នៅពេលវ៉ាក់ស៊ាំងមកដល់ប្រទេសហ្វីលីពីន»។ លោក លោកប្រធានាធិបតីនៃប្រទេសហ្វីលីពីន Rodrigo Duterte  និយាយថា«ខ្ញុំអាចជាមនុស្សដំបូងដែលពួកគេអាចសាកល្បងវ៉ាក់ស៊ាំងបាន»។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024