ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

ភ្នំភ្លើងប្រទេសឥណ្ឌូនេស៊ីផ្ទុះបញ្ចេញផេះទៅក្នុងលំហអាកាសកំពស់ដល់ទៅ៥គីឡូម៉ែត្រ

 

 

ភ្នំភ្លើងស៊ីណាប័ង Sinabung  របស់ប្រទេសឥណ្ឌូនេស៊ី នៅខេត្តស៊ូម៉ាត្រាខាងជើង(North Sumatra) កោះស៊ូម៉ាត្រា បានផ្ទុះឡើងបញ្ចេញផេះយ៉ាងខ្លាំងទៅក្នុងលំហអាកាស ដែលមានកំពស់ដល់ទៅ៥គីឡូម៉ែត្រ កាលពីថ្ងៃច័ន្ទ។ នេះបើតាមការអោយដឹងពីមជ្ឈមណ្ឌលភ្នំភ្លើងឥណ្ឌូនេស៊ី។

 

 

អាជ្ញាធរក្នុងតំបន់បានដាស់តឿនពលរដ្ឋ និងអ្នកទេសចរណ៍ អោយប្រុងប្រយ័ត្នពីកំអែរភ្នំភ្លើងហូរចុះមកជើងភ្នំ និងបានណែនាំអោយពលរដ្ឋក្នុងតំបន់ និងអ្នកទេសចរណ៍ស្ថិតនៅចម្ងាយ៣គីឡូម៉ែត្រពីជុំវិញភ្នំភ្លើង និងពាក់ម៉ាស់ការពារខ្លួនពីកំទេចល្អងធូលីកំអែរភ្នំភ្លើង។

 

 

 

 

 

 

ការផ្ទុះភ្នំភ្លើងកាលពីថ្ងៃច័ន្ទ បានកើតឡើង បន្ទាប់ពីមានករណីផ្ទុះតួចមួយកាលពីព្រឹកថ្ងៃសៅរ៍ ក្រោយពីភ្នំភ្លើងនេះគ្មានសកម្មភាពជាងមួយឆ្នាំ។ ករណីផ្ទុះកាលពីលើកមុនបានកើតឡើងនៅខែមិថុនា ឆ្នាំ២០១៩។ ផ្ទុះភ្នំភ្លើងស៊ីណាប័ងនៅថ្ងៃច័ន្ទ មិនបានបង្កអោយមានមនុស្សរបួស ឬស្លាប់ឡើយ ហើយនៅស្របគ្នាអ្នកនាំពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី បានអោយដឹងថា ការហោះហើរ ក៏មិនមានការរំខានផងដែរ។

 

 

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024