ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រសួងសាធារណការ ផ្អាកការផ្ដល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក ក្នុងថ្ងៃឈប់សម្រាកការងាររយៈពេល ៥ថ្ងៃខាងមុខ

១១ សីហា ២០២០ | ព័ត៌មានជាតិ

ក្រសួងសាធារណការរ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកការផ្ដល់សេវាសាធារណៈលើវិស័យដឹកជញ្ជូនផ្លូវគោក ក្នុងថ្ងៃឈប់សម្រាកការងារ រយៈពេល ៥ថ្ងៃ នៅថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០។

 


សេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការផ្តល់សេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោកនៅ តាមបណ្តាអង្គភាពផ្តល់សេវារួមមាន៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី ខេត្ត មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត មណ្ឌលផ្តល់សេវាបណ្ណបើកបរយានយន្ត នៅផ្សារទំនើបAEON1 និងផ្សារទំនើបAEON2 នឹងត្រូវផ្អាកដំណើរការចំពោះការផ្តល់សេវា ដោយគិតចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

 


ចំពោះមណ្ឌលផ្តល់សេវាប័ណ្ណបើកបរ យានយន្ត នៅផ្សារទំនើបAEON1 ផ្សារទំនើបAEON2 និងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត និងបើកឲ្យដំណើរការផ្តល់សេវាជាធម្មតាវិញ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០៕

អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024