ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

សន្តិ​សុខ​ត្រូវ​បាន​បង្កើន​នៅ​ក្រៅ​សេត​វិមាន​ក្រោយ​ពី​មាន​ការ​បាញ់​ប្រហារ​

 

 

កង​កម្លាំង​ប៉ូលិស​នៅ​ទី​ក្រុង​វ៉ាស៊ីង​តោន​ឌីស៊ី ​និង​ភ្នាក់​ងារ​​ចារ​កម្មអាមេរិក​​បាន​បង្កើន​សន្តិ​សុខ​យ៉ាង​ខ្លាំង​នៅ​ជុំវិញ​សេត​វិមានកាល​ពី​ថ្ងៃ​ចន្ទ​​ក្រោយ​ពីការ​បាញ់​ប្រហារ​មួយ​បាន​កើត​ឡើងដែល​បាន​រំខាន​ដល់​ការ​ធ្វើ​សន្និ​សីទ​កា​សែត​របស់​លោក ដូណាល់ ត្រាំ​ ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក​។​​​

 

ភ្នាក់​ងារ​សម្ងាត់​​សហ​រដ្ឋ​អាមេរិក​ (USSS) ​បាន​អម​ការ​ពារ​សុវត្ថិ​ភាព​លោក​ ត្រាំ ចេញ​ពី​បន្ទប់​ធ្វើ​សនិ្ន​សីត​កាសែត​នៅ​សេត​វិមាន​​ភ្លាមៗ​នៅ​ក្នុងអំឡុង​​ពេល​ធ្វើ​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​សារ​មាន​ការ​បាញ់​ប្រហារ​មួយ​នៅ​ខាង​ក្រៅ​សេត​វិមាន​។​

 

 

 

 

 


ប៉ុន្តែ​នៅ​រយៈ​ពេល​ប៉ុន្មាន​នាទី​ក្រោយ​មក ​លោក ត្រាំ ​បានវិល​​ត្រឡប់ទៅ​កាន់​បន្ទប់​សារ​ព័ត៌​មានវិញ​​ដោយ​​​បាន​និយាយ​ថា មនុស្ស​ម្នាក់​ត្រូវ​បាន​បាញ់ប្រហារ​ដោយ​​អនុវត្តតាម​​ច្បាប់​ និងបាន​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ហើយ​លោក​បាន​បន្ត​ទៀត​ថា ជន​សង្ស័យ​គឺ​មាន​អាវុធនៅ​​ក្នុង​ដៃ​។​

 


លោក ត្រាំ ​បាន​បន្ថែម​ទៀត​ថា ការ​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​ជិត​របង​ជាប់​នឹង​បរិវេណ​សេត​វិមាន​តែ​ម្ដង​​។
​ភ្នាក់​ងារ​ចារ​កម្ម​នេះ​បាន​និយាយ​ថា ពេល​នេះ​គេ​កំពុង​ធ្វើ​ការសង្កេត​ចំពោះ​មន្ត្រី​ចារកម្ម​អាមេរិក​ម្នាក់​ដែល​អាច​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​នេះ​ខណៈ​ដែល​បុរស​ម្នាក់​និង​មន្ត្រី​ភ្នាក់​ងារ​ចារ​កម្ម​ម្នាក់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មូល​ដ្ឋាន​មួយ​កន្លែង​។​​
លោក ត្រាំ ​បាន​បញ្ជាក់​ថា ​គ្មាន​អ្នក​ណា​ផ្សេង​ទៀតបាន​​រង​របួស​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នេះ​ទៀត​ទេ​​ ហើយ​លោក​ក៏​បាន​សរ​សើរចំពោះ​ចំណាត់​ការ​ឆ្លើយ​តប​របស់​ភ្នាក់​ងារ​សម្ងាត់​អាមេរិក​នេះ​ផង​ដែរ​​៕

 

 

 

 

 


ប្រែសម្រួល៖ SN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024