ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

អតីតពិធីការីនី មាស សុវណ្ណរតនា ប្រែពីដៃទទេក្លាយជាម្ចាស់មុខជំនួញ ក្នុងពេលដ៏ខ្លី  

១១ សីហា ២០២០ | កម្សាន្ដ

ត្រឹមតែជាង ៥ ខែប៉ុណ្ណោះអតីពិធីការីនី មាស សុវណ្ណរតនា បានក្លាយម្ចាស់ប្រេន NUNA ដោយស្របច្បាប់ហើយ ក្រោយពីនាងបានខិតខំប្រឹងប្រែងនៅក្នុងវិស័យជំនួញអនឡាញ តាំងពីបាត់ដៃទទេ រហូតក្លាយខ្លួនទៅជាអ្នករកស៊ីដ៏លេចធ្លោម្នាក់ដោយទទួលបានការជ្រោមជ្រែងពីអ្នកស្រី ទ្រី ដាណា ។ 


អ្នកនាង មាស សុវណ្ណរតនា បានបង្ហាញនូវអារម្មណ៍រីករាយជាមួយនិងទឹកមុខញញឹម ថា អ្នកនាងនឹងបន្តផែនការណ៍នូវប្រេន NUNA  ឱ្យប្រេនទី២នេះល្បីទទួលការគាំទ្រនិងមានតំណាងចែកចាយរាប់សិបម៉ឺននាក់ នាថ្ងៃអនាគត។ អ្នកនាងមានគម្រោងនឹងយកតំណាងចែកចាយប្រមាណ៥ម៉ឺននាក់ទូទាំងប្រទេស និង ចង់យកប្រេននេះ ពង្រីកក្នុងទីផ្សារប្រទេសថៃទៀតដើម្បីសេដ្ឋកិច្ចកម្ពុជារីកចម្រើនលើវិស័យនេះមួយនេះ។ 

 


អ្នកនាង មាស សុវណ្ណរតនា បានបង្ហើបប្រាប់ទៀតថា អ្នកនាងទើបតែទទួលបានប្រេនផលិតផលថែរក្សាសម្រស់នេះ ក្នុងរយៈពេលប្រមាណជាង៥ខែប៉ុណ្ណោះ អ្នកនាងអាចទទួលសមាជិករហូត១៣០០នាក់។ មកដល់ពេលនេះដើមទុនរបស់នាងសម្រាប់ផលិតផលមួយនេះ មានក្នុងដៃជិត៤០ម៉ឺនដុល្លារ ដើម្បីពង្រីកនិងទទួលតំណាងចែកបន្ថែមទៀត ទៅគម្រោងរបស់អ្នកនាង និង អ្នកស្រី ទ្រី ដាណា ។

 


នាឱកាសនោះផងដែរ អ្នកស្រី ទ្រី ដាណា ស្រាប់តែបង្ហើបប្រាប់ថា ប្រសិនបើ មាស សុវណ្ណរតនា ជោគជ័យតាមផែនការណ៍រកលុយតាមមុខរបរអនឡាញ នាងអាចនឹងទិញរថយន្ត Roll Royce ជិះក្នុងពេលដ៏ខ្លីខាងមុខ ។ 


ទោះជាយ៉ាងនេះក្តី អ្នកនាង មាស សុវណ្ណរតនា បានបញ្ជាក់ប្រាប់ថា នាងមិនមានគំនិតចង់បានរថយន្តទំនើបថ្លៃ បែបនេះឡើយ ដោយនាងចង់សល់លុយរាប់ម៉ឺនដុល្លារទុករកស៊ី និង ចង់មានកេរ្តិ៍ឈ្មោះល្អក្នុងសង្គមការងារ និងសិល្បៈ ប៉ុណ្ណោះ។  កន្លងមកអតីតពិធីការីនីរូបនេះ ធ្លាប់បានបរិច្ចាកថវិកាផ្ទាល់ជួយដល់អ្នកមានជីវភាពក្រីក្រ ត្រូវបានមហាជនសរសើរថា នាងឧស្សាហ៍ធ្វើការងារសង្គម និង ចូលរួមសកម្មភាពសប្បុរសធម៌ក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ផ្ទុះឡើងងផងដែរ៕

 

 

 


អត្ថបទ ៖ ម៉ា រីសា 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024