ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ប្រជា​ពល​រដ្ឋ​រាប់​ពាន់​នាក់បាន​ប្រមូល​ផ្ដុំ​គ្នា​​ប្រឆាំង​រដ្ឋាភិបាល​ប្រទេស​ថៃ​

 

 

ប្រជា​ពល​រដ្ឋ​ថៃ​រាប់​ពាន់​នាក់​បាន​ចូល​រួម​ក្នុង​បាតុ​កម្ម​ប្រឆាំង​រដ្ឋាភិបាលថៃ​​នៅ​សាកល​វិទ្យាល័យ​​ថៃ​មួយ​កន្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​និង​ក្រុម​​អភិរក្ស​និយមបើ​ទោះ​ជា​មាន​​ប្រជា​ពល​រដ្ឋ​ជា​ច្រើននាក់​​ទៀត​បាន​ប្រមូល​ផ្ដុំ​គ្នាដើម្បី​​គាំទ្រ​ព្រះ​មហា​ក្សត្រក៏​ដោយ​​។​

 


ក្រុម​អ្នក​តវ៉ា​ប្រហែល​ ៣ ០០០ ​ទៅ ៤ ០០០​​ នាក់​​បាន​ស្រែក​ថា «​ជយោ​! ប្រជា​ធិបតេយ្យ​»​ នៅ​សាកល​វិទ្យា​ល័យ​ថាម៉ាសាត (Thammasat) នៅ​ជាយ​ទី​ក្រុង​បាង​កក​ប្រទេស​ថៃ​ដោយ​អំពាវ​នាវ​ខ្លាំង​ៗ​ឲ្យ​មាន​ការ​ចុះ​ចេញ​ពី​តំណែង​​នាយក​រដ្ឋ​មន្ត្រី​របស់​​លោក ​ប្រាយុទ្ធ ​ចាន់​អ៊ូចា ដែល​បានដណ្ដើម​អំណាច​​លើក​ដំបូង​នៅ​ក្នុង​រដ្ឋ​ប្រហារ​នៅឆ្នាំ​២០១៤​។​

 


ក្នុង​អំឡុង​ពេល​តវ៉ា​នេះ ​គេ​បាន​ឃើញ​មេ​ដឹក​នាំ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បាន​ឈរ​នៅ​លើ​ឆាក​ជា​ទី​ដែល​សកម្ម​ជន​ថៃ​និរទេស​ខ្លួន​គឺ​លោក ផាវីន ​ឆាឆាវ៉ាល​ពុង​ពុន​ បាន​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​និស្សិត​ជជែក​ដោយ​បើក​ចំហ​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​រដ្ឋាភិបាល​។​​

 

 

 

 

 

 

 

 

ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ក្រុម​អ្នក​តវ៉ា​គាំទ្រ​រដ្ឋាភិបាល​និង​ព្រះ​មហា​ក្សត្រ​ថៃ​រាប់​សិប​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​រដ្ឋ​សភា​ដោយ​និយាយ​ថា ​ការ​តវ៉ា​របស់​និស្សិត​នេះ​អាច​គំរាម​កំហែង​ដល់​របប​រាជា​និយម​ប្រទេស​ថៃ​ដែល​ពួក​គេ​បាន​ចាត់​ទុកថា​​ជា​ស្ថាប័នដ៏​ពិសិដ្ឋ​មួយ​​។​
ក្រុមអ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បាន​បង្កើន​ចំនួន​អ្នក​ចូល​រួម​កាន់​តែ​ច្រើន​ឡើងៗ​ដែល​ផ្ដោត​ជា​សំខាន់​ចង់​ឲ្យ​ធ្វើ​កំណែ​ទម្រង់​រដ្ឋាភិបាល​ ហើយ​ពួក​គេ​បាន​​ចោទ​ក្រុម​បាតុករ​គាំទ្រ​រដ្ឋាភិបាល​ថា ​​កំពុង​ព្យាយាម​បង្កើត​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដែល​អាចឈាន​​ទៅ​រក​ការ​ធ្វើ​អន្តរា​គមន៍​យោធា​ម្ដង​ទៀត៕

 

 

 

 

 

 

ប្រែសម្រួល ៖ SN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024