ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

បាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតនៅប្រទេសបេឡារូសឈានចូលយប់ថ្ងៃទី២ និងមានមនុស្សម្នាក់ស្លាប់

 

 

 

បាតុករនៅប្រទេសបេឡារ៉ូស បានដាក់របាំងនៅលើដងផ្លូវ នៅទីក្រុងម៉ីន(Minsk) នៅយប់ថ្ងៃច័ន្ទ ខណៈការប៉ះទង្គិចបន្តចូលដល់យប់ ថ្ងៃទី២ បន្ទាប់ពីលទ្ធផលរាប់សន្លឹកឆ្នោតបឋមបង្ហាញថា លោកប្រធានាធិបតី Alexander Lukashenko ជាប់ឆ្នោតសារជាថ្មី។ ប៉ុន្តែរបាំង នៅលើផ្លូវក្រោយមក ក៏ត្រូវបំផ្លិចបំផ្លាញវិញ ដោយរថយន្តបង្ក្រាបបាតុកម្មរបស់ប៉ូលីសបេឡារូស។

 


មានមនុស្សយ៉ាងតិចម្នាក់ស្លាប់ នៅពេលប៉ូលីសបេឡារូស ប៉ះទង្គិចជាមួយក្រុមបាតុករនៅថ្ងៃច័ន្ទ ក្រោយពីក្រុមប្រឆាំង បានចោទប្រកាន់ថា ជ័យជំនៈដែលលោកប្រធានាធិបតី Alexander Lukashenko ជាប់ឆ្នោតសារជាថ្មី ទទួលបានពីលទ្ធផលបោះឆ្នោតក្លែងបន្លំ។ ជាមួយគ្នាលទ្ធផលបោះឆ្នោតនេះ ក៏ទទួលបានការរិះគន់ពីបណ្តាមេដឹកនាំលោកខាងលិចផងដែរ។

 

 

 

 

 

 

 

ប៉ូលីសបង្ក្រាបបាតុកម្ម បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បាញ់គ្រាប់ជ័រ និងប្រើប្រាស់ដំបង ដើម្បីបំបែកហ្វូងបាតុកររាប់ពាន់នាក់នៅ ទីក្រុងMinsk  នៅក្នុងអំពើហិង្សាយប់ថ្ងៃទី២។ ចំណែកក្រុមបាតុករ បានបង្កើតរបាំងផ្លូវនៅក្នុងតំបន់ជាច្រើន និងគប់ដបសាំង។


ពាក់ព័ន្ធនឹងបញ្ហាបាតុកម្មនេះ សារព័ត៌មានក្នុងស្រុកបានរាយការណ៍អោយដឹងថា ការប៉ះទង្គិចក៏កើតមាននៅក្នុងទីក្រុងផ្សេងទៀតផងដែរក្រៅតែអំពីទីក្រុងMinsk  ទៅ។

 

រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បាននិយាយថា ការបោះឆ្នោតមិនយុត្តិធម៌ និងគ្មានសេរីភាព​ និងបានថ្កោលទោសអំពើហិង្សាប្រឆាំងនឹងក្រុមបាតុករ រួមនិងការឃុំខ្លួនអ្នកគាំទ្រក្រុមប្រឆាំងផងដែរ។ ជាមួយគ្នា ប្រទេសអាលឺម៉ង់ បានអំពាវនាវអោយសហភាពអ៊ឺរ៉ុប ពិភាក្សាពីបញ្ហាដាក់ទណ្ឌកម្មលើប្រទេសបេឡារូសដែលបានដកកាលពីឆ្នាំ២០១៦។


លោកប្រធានាធិបតីបេឡារូស Alexander Lukashenko អាយុ៦៥ឆ្នាំ  ស្ថិតនៅក្នុងអំណាចច្រើនជាង១ភាគ៤នៃសតវត្សរ៍ បានជាប់ការបោះឆ្នោតលើកដំបូងនៅឆ្នាំ១៩៩៤។

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024