ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ខ្សែភាពយន្តបង្ហាញពីជីវិតសកម្មជនស្បែកខ្មៅ Fred Hampton នឹងចាក់បញ្ចាំងឆ្នាំក្រោយនេះ

១១ សីហា ២០២០ | កម្សាន្ដ

ផលិតកម្ម Warner Bros បានបញ្ចេញវីដេអូ Trailer សម្រាប់ខ្សែភាពយន្តថ្មីដែលមានចំណងជើងថា “Judas and the Black Messiah” ដែលភាពយន្តនេះមារៀបរាប់អំពីជីវិតសកម្មជននៃបក្ស Black Panther លោក Fred Hampton។

 


គួររំឭកថា លោក Fred Hampton ជាសកម្មជនមួយរូបដែលបានតស៊ូដើម្បីសេរីភាព និងដើម្បីបំបាត់ចោលនូវការប្រើប្រាស់អំពើហិង្សាពីក្រុមប៉ូលិសលើពលរដ្ឋស្បែកខ្មៅនៅក្នុងរដ្ឋ Illinois។ លោក Fred Hampton ជាកម្លាំងបណ្ដាលចិត្តមួយដែលនាំឲ្យយុវជនស្បែកខ្មៅនៅសហរដ្ឋអាមេរិកងើបឡើងប្រឆាំងនឹងការជិះជាន់។ លោក Fred Hampton ត្រូវបានបាត់បង់ជីវិតនៅវ័យ ២១ឆ្នាំ ក្រោមការលួចវាយឆ្មក់របស់ប៉ូលិសទីក្រុង Chicago នាខែធ្នូ ឆ្នាំ ១៩៦៩។

 


តួអង្គលោក Fred Hampton នឹងដើរតួដោយតារាសម្ដែង Daniel Kaluuya ហើយចំពោះតួអង្គសំខាន់មួយទៀតឈ្មោះ William O'Neal នឹងដើរតួដោយតារាសម្ដែង Lakeith Stanfield ដែលតួអង្គ William គឺជាយុវជនស្បែកខ្មៅម្នាក់ដែលជារលកក្នុងនៃបក្ស Black Panther ធ្វើការឲ្យភ្នាក់ងារ FBI។

 

ចំពោះកាលបរិច្ឆេទជាក់លាក់នៃការចាក់បញ្ចាំងភាពយន្ត  “Judas and the Black Messiah” នៅមិនទាន់បានបង្ហាញនៅឡើយទេ ប៉ុន្តែមានការបញ្ជាក់ថាវានឹងចាក់បញ្ចាំងតាមរោងកុននៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ៕


ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024