ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

មហោស្រពទូរទស្សន៍ក្រុងសៀងហៃបិទកម្មវិធីជាមួយពិធីប្រគល់ពានរង្វាន់

១១ សីហា ២០២០ | កម្សាន្ដ

កម្មវិធីប្រគល់ពានរង្វាន់ដល់ស្នាដៃឆ្នើមក្នុងឧស្សាហកម្មទូរទស្សន៍ចិនឈ្មោះថា Magnolia Awards  បានប្រព្រឹត្តឡើងកាលពីចុងសប្ដាហ៍កន្លងទៅ នាទីក្រុងសៀងហៃប្រទេសចិន ដែលជាការបិទបញ្ចប់នៃកម្មវិធីមហោស្រពភាពយន្តទូរទស្សន៍សៀងហៃ (Shanghai TV Festival) សម្រាប់ឆ្នាំ ២០២០ នេះ។


ខ្សែភាពយន្តឯកសារចំនួន ២៤ភាគ ដែលមានចំណងជើងថា “Historic Journey” ដែលផលិតឡើងដោយក្រុមហ៊ុន China Media Group សម្រាប់អបអរខួបទី ៧០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន បានឈ្នះពានរង្វាន់ Jury Special ដែលជាពានរង្វាន់ដ៏ពិសេសមួយប្រចាំកម្មវិធី។ 

 


ពានរង្វាន់ធំៗដូចជាពានរង្វាន់ ភាពយន្តឯកសារល្អបំផុត បានទៅលើភាពយន្តឯកសារចំណងជើងថា “Warm Current” ចំណែកឯពានរង្វាន់ រឿងភាគទូរទស្សន៍ល្អបំផុតបានលើខ្សែភាពយន្ត “The Thunder”។ រីឯពាន កម្មវិធីទូរទស្សន៍ល្អបំផុត បានទៅលើកម្មវិធីវប្បធម៌ “China in Stories”។ សម្រាប់ភាពយន្តភាគ “Little Reunion” ដែលល្បីខ្លាំងក្នុងប្រទេសចិន ទទួលបានពានរង្វាន់ដល់ទៅពីរ ដែលមានពានរង្វាន់អ្នកដឹកនាំឆ្នើម និងពានរង្វាន់តួរងស្រីឆ្នើម ទៀតផង។

 


គួរបញ្ជាក់ថាកម្មវិធីពានរង្វាន់ Magnolia Awards បានបង្កើតឡើងតាំងពីឆ្នាំ ១៩៨៦ ដែលកម្មវិធីនេះត្រូវបានចាត់ទុកជាកម្មវិធីធំដូចជាពានរង្វាន់ Emmys Awards របស់ហូលីវូដដូច្នោះដែរ និងស្ថិតក្នុងចំណោមពានរង្វាន់ដែលមានកេរ្តិ៍ឈ្មោះបំផុតក្នុងឧស្សាហកម្មទូរទស្សន៍ចិន៕


ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024