ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រុមបាតុករ​​គាំទ្រ​រដ្ឋាភិបាល​នៅ​ប្រទេស​ថៃ​ ទាមទារ​ឲ្យ​មានការ​ចាត់​វិធានការលើ​​​ចលនា​និស្សិត​​

 

 

បន្ទាប់ពី​មាន​​ហែ​​បាតុកម្ម​ជា​បន្ត​បន្ទាប់​នៅ​ប្រទេស​ថៃ​ ដែល​ដឹកនាំ​ដោយ​ក្រុម​សកម្មជន​ និង​យុវជន​វ័យ​ក្មេងដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​​ចុះ​​ចេញ​​ពី​តំណែង​កាលពី​ពេល​ថ្មីៗ​នេះ, ក៏​មាន​អ្នក​គាំទ្រ​រដ្ឋាភិបាល​បាន​ចេញ​មុខ​ហែ​បាតុកម្ម​ផង​ដែរ​​​។ ពួកគេ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​​ទប់​ស្កាត់ចលនា​និស្សិត​ខាង​លើ​នេះ ដើម្បី​​ថែ​រក្សា​​តម្លៃ​របស់​យុវជន​ជា​ទូទៅ​។​

 


នៅ​ក្នុង​ចំណោម​អ្នកហែ​បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល​ទាំង​នោះ អ្នក​ខ្លះ​​​ថ្លែង​ថា​ពួកគេ​​ជា​អ្នក​តំណាង​ឲ្យ​​​​​សិស្ស និស្សិត និង​និស្សិត​ជាន់ចាស់​ ដែល​ប្ដេជ្ញា​គាំទ្រ​ចំពោះ​រដ្ឋ​ធម្មនុញ្ញ​នា​ពេល​បច្ចុប្បន្ន​នេះ​​។ ពួកគេ​មិន​អាច​ឈរ​ឱប​ដៃ​មើល និង​រក្សា​ភាព​ស្ងៀមស្ងាត​តទៅ​ទៀត​ទេ ចំពោះ​ទង្វើ​របស់​ក្រុម​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ដែល​តាំង​ខ្លួន​ជា​យុវជន​ជំនាន់​ក្រោយ​។​

 

 

 

 

 

អ្នក​ខ្លះ​ទៀត​យល់​ថា​នេះ​ជា​ពេលវេលា​​ ដែល​ពួកគេ​ត្រូវ​​​និយាយ​ក្រើន​រំឭក​​​យុវជន​​​ ក៏​ដូច​ជា​ឪពុក​ម្ដាយ​ ​អាណាព្យាបាល​ និង​មន្ត្រី​រដ្ឋាភិបាល​គ្រប់​លំដាប់​ថ្នាក់​ ដើម្បី​ឲ្យ​ពួកគេ​យល់​ច្បាស់​អំពី​គ្រោះ​ថ្នាក់​ដោយសារ​ទង្វើ​របស់​ចលនា​និស្សិត​ ដែល​តែង​តែ​ហែ​បាតុកម្ម​ញុះញង់​ឲ្យ​យុវជន​លែង​ជឿ​បុណ្យបាប​ លែង​ថែ​រក្សា​វប្បធម៌​ប្រពៃណី​ជាតិ​, ហើយ​បែរ​ជា​​​ឈ្លក់​វង្វេង​នឹង​វប្បធម៌​បរទេស និង​​ គ្រឿង​ញៀន​។ គំនិត​ទាំង​នេះ​អាច​ឲ្យ​ពួកគេ​បែក​ឆ្វេង​កាន់​តែ​ខ្លាំង​ លែង​គោរព​​ឪពុកម្ដាយ​ ចាស់​ទុំ និង​គ្រូ​បង្រៀន​របស់​ពួកគេ​​៕

 

 

 

 


ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024