ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ជំងឺកូវីដ១៩ធ្វើអោយអាងចិញ្ចឹមក្រពើធំបំផុតនៅប្រទេសឥណ្ឌាប្រឈមបញ្ហាខ្វះមូលនិធិ

 

អាងចិញ្ចឹមសត្វក្រពើដ៏ធំបំផុតនៅប្រទេសឥណ្ឌា អាចនឹងអស់មូលនិធិក្នុងអំឡុងពេល៤ខែតទៅមុខទៀត។ មន្ត្រីអភិរក្សអាងចិញ្ចឹមសត្វក្រពើនេះបានអោយដឹងថា ការបិទអាងក្រពើដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩នៅតែបន្តនៅទីក្រុង Chennai ។

 

Madras Crocodile Bank ជាអាងចិញ្ចឹមសត្វក្រពើដ៏ធំបំផុតមួយរបស់ប្រទេសឥណ្ឌាមានចម្ងាយប្រហែលជា៤០គីឡូម៉ែត្រពីទីក្រុង Chennai។ ទីនេះ ទទួលបានអ្នកទេសចរណ៍ប្រហែល៥លាននាក់ ក្នុងមួយឆ្នាំ ហើយការលក់សំបុត្រជាប្រភពប្រាក់ចំណូល៥០ភាគរយ នៅអាងចិញ្ចឹមសត្វក្រពើនេះ។ ប៉ុន្តែអាងចិញ្ចឹមក្រពើ ត្រូវបិទមិនស្វាគមន៍អ្នកទេសចរណ៍ចាប់តាំងពីពាក់កណ្តាលខែមីនាមក ហើយនៅអំឡុងពេលឆាប់ៗខាងមុខនេះ ក៏ប្រហែលជាមិនបានបើកដំណើរការស្វាគមន៍ភ្ញៀវទេសចរណ៍ដែរ។

 

មន្ត្រីអភិរក្សអាងក្រពើនេះ បានរៀបរាប់ថា ពួកគេនៅសល់មូលនិធិសម្រាប់អាងចិញ្ចឹមក្រពើ ដែលនឹងអាចផ្តល់ចំណីអោយក្រពើ ហើយថែរក្សាអភិរក្សអាងចិញ្ចឹមសត្វក្រពើសម្រាប់ រយៈពេល៣ ទៅ៤ខែទៀតប៉ុណ្ណោះ។ នៅពេលឥឡូវនេះ ក្រុមអភិរក្សនៅអាងចិញ្ចឹមសត្វក្រពើ ចង់បង្កើតវីដេអូផ្សាយតាមអនឡាញក្នុងបំណងសង្ឃឹមថា ជាប្រភពប្រាក់ចំណូលដល់កន្លែងចិញ្ចឹមក្រពើ។

 

 

 

 

 

 

ការបិទអាងក្រពើមិនទទួលអ្នកទេសចរណ៍នៅអំឡុងពេលវិស្សមកាលរដូវក្តៅ បានធ្វើអោយកន្លែងចិញ្ចឹមក្រពើដ៏ធំនេះ បាត់បង់អ្នកទេសចរណ៍ច្រើនជាង១លាននាក់ ដែលនាំអោយប៉ះពាល់ដល់មូលនិធិថែរក្សាអាងក្រពើ ផ្តល់ប្រាក់ខែអោយបុគ្គលិក និងរក្សាទីតាំងអោយដំណើការ។


Madras Crocodile Bank ជាអាងចិញ្ចឹមក្រពើធំបំផុតនៅប្រទេសឥណ្ឌា ហើយជាអាងចិញ្ចឹមក្រពើធំបំផុតមួយក្នុងចំណោមអាងផ្សេងទៀតនៅតំបន់អាស៊ី។ Madras Crocodile Bank មានចិញ្ចឹមសត្វក្រពើ និងសត្វក្រពា ច្រើនជាង២០០០ក្បាល ហើយតួនាទីថែរក្សាសត្វទាំងនោះមិនមែនជាកិច្ចការងាយស្រួលទេ ជាពិសេសនៅពេលបុគ្គលិក អាងចិញ្ចឹមក្រពើមួយចំនួនត្រូវដាក់អោយរស់នៅដាច់ដោយឡែក។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024